adverise with khmeread Index

ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ជ្រុលបុកម៉ូតូមួយគ្រឿងទៀតរបួសបាក់ដៃម្ខាង

    ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរ​ណ៍​បំណង​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់ដៃ​ខាងឆ្វេង  ហើយ​រត់គេចខ្លួន​បាត់​ដោយ​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​
    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​៧  ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន​។​
    ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​DYLAN ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1R-7119 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​បញ្ច្រាសទិស​)​បំណង​ឆ្លងផ្លូវ​។​
    លុះដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ​1AD-7811 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ពេញទំហឹង​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ហុងដា​រងរបួស​បាក់ដៃ​ខាងឆ្វេង​។ ចំណែក​ម៉ូតូ​ម្ខាង​ទៀត​រងរបួស​ស្រាល​បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​
    ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

 

adverise with khmeread

មតិយោបល់