adverise with khmeread 160125105732 transylvania subterranean theme park 3 super 169

មិនគួរ​ជឿ​! សួន​កម្សាន្ត​ក្រោម​អណ្តូងរ៉ែ​អំបិល​បុរាណ​រ៉ូ​ម៉ា​នី​ចំណាស់​២០០០​ឆ្នាំ​មួយ​នេះ​មើល​កាន់តែ​យូរ​កាន់តែ​ដូច​ឋានសួគ៌​

    ​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​តំបន់ Transylvanian របស់​រ៉ូ​ម៉ា​នី​គេ​នឹង​ឃើញ​អណ្ដូងរ៉ែ​អំបិល​បុរាណ​មួយ​មាន​អាយុកាល​ដល់​ទៅ ២ ពាន់​ឆ្នាំ​។ សព្វថ្ងៃ អណ្តូងរ៉ែ​អំបិល Salina Turda បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សឹង​មិនគួរ​ឱ្យ​ជឿ​។ អ្នកទេសចរ​រាប់ពាន់នាក់​បាន​ចុះទៅ​ទីនោះ​ក្នុង​មួយឆ្នាំៗ​ដើម្បី​ទៅលេង​កីឡាវាយកូនគោល​ខ្នាតតូច បោះ​ប៊ូ​លីង និង​ដេក​សម្រាក​លេង​នៅក្រោម​បឹង​ជាដើម​។ សួន​កម្សាន្ត​អណ្តែត​ទឹក​នេះ​ក៏មាន​កន្លែង​ព្យាបាល​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ផ្លូវដង្ហើម​ផងដែរ​។​

​    ​អ្នក​ថតរូប​ភាព​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Richard John Seymour ថ្មីៗ​នេះ​បាន​ទៅលេង​នៅ Salina Turda ក្នុង​គោលបំណង​ក្រង​ឯកសារ​ទេសភាព​។ អណ្តូងរ៉ែ​អំបិល Salina Turda ជា​ប្រភព​កំណប់ប្រាក់​របស់​ស្ដេច ហុង​គ្រី និង​អធិរាជ Habsburg  ជាពិសេស​អំឡុង​សតវត្សរ៍​ទី ១៣​។ នៅពេលនោះ​អំបិល​មានតម្លៃ​ថ្លៃ​ជាងមាស និង​ទ្រទ្រង់​សហគមន៍​ទាំងមូល​ក្នុង​សតវត្សរ៍​នោះ​។​

​    ​ចាប់តាំងពី​សកម្មភាព​រុករក​រ៉ែ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ ១៩៣២ វា​បាន​ជួយ​មនុស្ស​ជាច្រើន​ឱ្យ​រួច​រស់​ពី​សង្គ្រាម​។ វា​បាន​ក្លាយជា​ទីជម្រក​លាក់​ខ្លួន​មួយ​ក្នុង​សង្គ្រាមលោក​លើ​ទី ២​។ Salina Turda បាន​បើក​ម្ដងទៀត សម្រាប់​ជា​តំបន់​ទាក់ទាញ​ទេសចរ​ក្នុង​ឆ្នាំ ១៩៩២ ។ ១៦ ឆ្នាំក្រោយ​មាន​អ្នកវិនិយោគទុន ៦,៧៦ លាន​ដុល្លារ ដើម្បី​បង្កើតជា​សួន​កម្សាន្ត​ផ្ទាំងទស្សនីយភាព​ដ៏​គួរឱ្យ​គយគន់​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់