adverise with khmeread 1

មនុស្ស​ប្រុស​ស្រី គួរតែ​ស្វែងយល់​រឿង​សម្ងាត់​ទាំង ១០ យ៉ាង​នៃ​ទ្វារមាស ដើម្បី​សុខភាព​បន្ត​ពូជ (១៨+)

    ​ទ្វារមាស​គឺជា​ប្រដាប់ភេទ​ដ៏​សំខាន់បំផុត​របស់​នារី​ភេទ ដោយសារ​វា​ដើរតួ​សម្រាប់​រឿង​ផ្លូវភេទ​និង​ដើរតួ​ក្នុង​ការបង្ក​កំណើត​។ ប៉ុន្ដែ​មនុស្ស​ជាច្រើន​មិនបាន​ដឹង​ច្រើន​ទេ​អំពី​ទ្វារមាស ហើយនឹង​នៅតែ​ជា​រឿង​អា​ថ៍កំ​បាំង ដែល​ធ្វើឱ្យ​បុរស​នារី​ឆ្ងល់​អំពី​វា​។​

​    ​ពាក្យ​ថា​ទ្វារមាស (Vagina) មាន​ប្រភព​ចេញពី​ឡាទីន​មានន័យថា "​ស្រោមដាវ​"​។ ភាគច្រើន​គេ​ប្រើ​សំដៅ​ទៅលើ​តំបន់​ក្រោម​ពោះ​នារី​នោះឯង​។ 

​    ​ខាងក្រោម​នេះ​គឺជា​រឿង ១០ យ៉ាង​ដែល​អ្នក​មិនបាន​ដឹង​ពី​ទ្វារមាស​៖
​    ​១. វា​អាច​ពង្រីក​បាន​យ៉ាង​ធំ​
​    ​ទ្វារមាស​គឺមាន​ទំហំ​ប្រហែល ៣ អ៊ី​ញ និង​ជម្រៅ ៣,៥ អ៊ី​ញ​។ យ៉ាងណាមិញ​វា​មិន​រឹង​ទេ វា​អាច​ពង្រីក​ទំហំ​របស់​បាន​ដល់​ទៅ ២០០ ភាគរយ​នៃ​ទំហំ​ដើម​ឯណោះ​។​

​    ​២. វា​ត្រូវ​ការធ្វើ​លំ​ហាត់ប្រាណ​
​    ​ស្ត្រី​ទាំងអស់​ត្រូវ​ឧស្សាហ៍​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​ទ្វារមាស ដោយ​អង្គុយ​កន្ធែកជើង​រាប​ស្មើនឹង​កម្រាល​ដើម្បី​សម្រួល​ដល់​ការ​សម្រាលកូន បង្ការ​ជំងឺ​ក្នុង​ទ្វារមាស និង ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​។ 

​    ​៣. វា​សម្អាត​ដោយ​ខ្លួន​វា​
​    ​ទ្វារមាស​គឺជា​សរីរាង្គ​មួយ​ដែល​សម្អាត​ដោយ​ខ្លួនឯង​។ វា​មាន​ស្រទាប់​ក្រពេញ​ជាច្រើន ដែល​ចេះ​សម្អាត​ដោយ​ខ្លួនឯង មិនចាំបាច់​ប្រើ​ទឹក​ថ្នាំ​អ្វី​ទាំងអស់​។ ក្រពេញ​ទាំងនោះ​ផលិត​សារធាតុ​រាវ​រំអិល និង​លាង​សម្អាត​នៅ​តំបន់​ទ្វារមាស​ដោយ​ស្វ័យប្រវត្តិ​។​

​    ​៤. កម្រិត​អាស៊ីត pH ស្រដៀង​ទៅនឹង​ស្រា​ដែរ​
​    ​ដូច​ស្បែកក្បាល​និង​ស្បែក​របស់​អ្នក ទា្វ​រមាស​មាន​កម្រិត​អាស៊ីត pH មួយ​។ ក្នុង​កាលៈទេសៈ​ធម្មតា ទ្វារមាស​គឺជា​អាស៊ីត​ធម្មជាតិ​ជាមួយនឹង​កម្រិត​អាស៊ីត ៣,៨ ទៅ ៤,៥ ដូច​កម្រិត​អាស៊ីត​របស់​ស្រា​និង​ដំឡូងបារាំង​ដែរ​។ មានរឿង​មួយ​អ្នក​គួរ​ដឹង​ដែរ​ថា ការ​រួមភេទ​ច្រើនដង​ពេក​ធ្វើឱ្យ​បាត់​កម្រិត​អាស៊ីត pH ដែលនាំឱ្យ​មេរោគ​ងាយ​ឆ្លង​។​

​    ​៥. ទឹករំអិល​របស់​ទ្វារមាស​ផ្លាស់ប្តូរ​ការបញ្ចេញ​ពង​អូវុល​
​    ​កុំ​ឆ្ងល់​ឱ្យសោះ អំឡុងពេល​នៃ​ការបញ្ចេញ​ពង​អូវុល ទ្វារមាស​នឹង​សម្បូរ​ទៅដោយ​ទឹករំអិល​ថ្លា​ស្អិត​អន្តាយៗ​។ 

​    ​៦. អាយុ​ជ្រេ​ប៉ះពាល់​ដល់​ទ្វារមាស 
​    ​ទ្វារមាស​ក៏​ចេះ​ចាស់​ដូច​មុខ សុដន់ និង​គូថ​ដែរ ដោយ​ធ្វើឱ្យមាន​ភាព​យារ និង​ជាំខ្មៅ​នៅពេល​មនុស្ស​កាន់តែ​មាន​វ័យ​ជ្រេ ដូច្នេះ​កុំ​ភ័យ​បារម្ភ​ពេល​ទ្វារមាស​មាន​សភាព​បែប​នេះ​។​

​    ​៧. វា​មាន​ក្លិន​ពិសេស​ខុសគេ​
​    ​ដូច​រាងកាយ​របស់​យើង​ដែរ ទ្វារមាស​របស់​អ្នកមាន​ក្លិន​ពិសេស​ខុសគេ​។ វា​គឺជា​រឿង​ធម្មតា​សម្រាប់​ទ្វារមាស​ដែលមាន​ក្លិន​។ ក្លិន​នេះ​វា​អាស្រ័យ​លើ​កត្តា​ជាច្រើន រួមមាន​ទាំង​បាក់តេរី​ល្អ​និង​អាក្រក់​ដែល​រស់នៅក្នុង​ទ្វារមាស របប​អាហារ សម្លៀកបំពាក់ កម្រិត​អនាម័យ សំណើម និង​ការបញ្ចេញ​ក្រពេញ​ផ្សេងៗ​។ ពេល​វា​មាន​ក្លិន "​ឆ្អាប​ខ្លាំង​" គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​។ 

​    ​៨. លាង​សម្អាត​ដោយសារ​ប៊ូ​ឬ​ផលិតផល​ខ្លះ​មិនអាច​ធ្វើឱ្យ​សឹក​ខូច​ស្បូន ឬ​ភ្នាស​ជាលិកា​ប្រដាប់ភេទ​។​

​    ​៩. ស្ត្រី​មួយចំនួន​ប្រហែល​មិនមាន​ទ្វារមាស​ទេ​
​    ​ប្រមាណ​ជា​ម្នាក់​ក្នុងចំណោម​ទារក ៥ ទៅ ៧ ពាន់​នាក់​កើតមក​អត់​មាន​ទ្វារមាស​ទេ​។ វា​កើតឡើង​ដោយ​ការលូតលាស់​មិន​ពេញលេញ​ក្នុង​ស្បូន​របស់​ម្ដាយ​។ វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា Vaginal Agenesis  ប៉ុន្ដែ​ពួកគេ​មិនមាន​ស្បូន​ទេ​។​

​    ​១០. ទ្វារមាស​ចេះ​ផោម​
​    ​ទ្វារមាស​ផោម​សំដៅ​ទៅលើ​ការបញ្ចេញ ឬ​បំ​ភាយ​ខ្យល់​ពី​ទ្វារមាស​មក​ក្រៅ​។ ប៉ុន្ដែ​វា​មិន​ស្អុយ​ដូច​ផោម​ចេញពី​រន្ធ​គូថ​ទេ ផោម​ចេញពី​គូថ​គឺជា​ការបញ្ចេញ​ឧស្ម័ន ឬ​ហ្គាស​មិនល្អ​ពី​ពោះ​មក​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់