adverise with khmeread 1

មនុស្ស​មិនអាច​ថត​តួ​អេ​ហ្វ​ហ្វែ​ល​ពេលយប់​បានឡើយ​!

    ​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​រឿងនេះ ប៉ុន្តែ​ការថតរូប​តួ​អេ​ហ្វ​ហ្វែ​ល​ដ៏​ល្បី​នេះ​នៅពេល​យប់​គឺ​ខុសច្បាប់ និង​អាច​ផ្តន្ទាទោស​ដោយ​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​។ 

​    ​បម្រាម​នេះ​បាន​អនុវត្ត​នៅនឹងកន្លែង​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​ខណៈដែល​ប្រទេស​បារាំង​កំពុងតែ​លេង​ធម៌​ក្តៅ​ក្នុងការ​បង្ក្រាប​របស់ខ្លួន​លើ​ការចែករំលែក​រូបភាព សមាជិកសភា​អឺរ៉ុប (MEP) កំពុង​រួម​កម្លាំង​គ្នា​ប្រឹងប្រែង​ដើម្បី​ឱ្យមាន​ការដកចេញ​នូវ​បម្រាម​មួយ​នេះ​។ 

​    ​* ការហាមឃាត់​ថតរូប​នេះ​មានន័យ​ដូចម្តេច​?

​    ​ច្បាប់​សហភាព​អឺរ៉ុប (EU) អនុញ្ញាតឱ្យ​សមាជិក​ខ្លួន​នូវ​ជម្រើស​ទាមទារ​សិទ្ធិ​ថតរូប មុនពេល​មនុស្ស​អាច​ចែករំលែក ឬ លក់​រូបថត​អគារ​ប្រវត្តិសាស្ត្រ ដែល​បាន​ការពារ​ដោយ​កម្មសិទ្ធិបញ្ញា​។ 

​    ​ប្រទេស​ភាគច្រើន​គោរព​រឿង​មួយ​ដែល​គេ​ហៅថា "​សេរីភាព​នៃ​ការថតរូប​"​។ នេះ​អនុញ្ញាតឱ្យ​មនុស្ស​ថតរូប និង​វីដេអូ​នៃ​អគារ​នានា និង​ស្នាដៃ​សិល្បៈ ដែល​ស្ថិតនៅ​ទីតាំង​សាធារណៈ​អចិន្ត្រៃយ៍​។ 

​    ​ប៉ុន្តែ​នៅ​ប្រទេសមួយ​ចំនួន​ដូច​បារាំង អ៊ីតាលី និង​ដា​ណឺ​ម៉ាក សេរីភាព​នៃ​ការថតរូប​ត្រូវបាន​រឹតត្បិត​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Politico​។​

​    ​ក្រុម​អ្នកតស៊ូ​ដើម្បី​សេរីភាព​តាម​អន​ឡាញ​នៅ​ទូទាំង​សហភាព​អឺរ៉ុប​បាន​ហៅ​សហភាព​អឺរ៉ុប​ថា​មាន​កម្សោយ​ក្នុង​ការធានា​ឱ្យបាន​នូវ​សិទ្ធិ​ថតរូប​នៅ​ទូទាំង​សហភាព​ទាំងមូល និង​ទាមទារ​ឱ្យមាន​ការកែប្រែ​ច្បាប់​រឹតត្បិត​ថតរូប​អគារ​ប្រវត្តិសាស្ត្រ​នេះ​ជាបន្ទាន់​។ 

​    ​តាមន័យ​បច្ចេកទេស ការថតរូប​តួ​អេ​ហ្វ​ហ្វែ​ល​គឺ​ខុសច្បាប់​ទៅហើយ ប៉ុន្តែ​ការចែករំលែក​រូប​ដែល​ថត​បាន​នោះទេ ដែល​ធ្វើឱ្យ​អ្នកមាន​បញ្ហា​។ 

​    ​ប្រសិនបើ​អ្នក​ចង់​ចែករំលែក​រូបនោះ​ទៅ​បណ្តាញ​សង្គម អ្នក​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​នៅ​តួ​អេ​ហ្វ​ហ្វែ​ល​ហៅថា "Société d’Exploitation de la Tour Eiffel"​។​

​    ​លោក Julia Reda សមាជិកសភា​អឺរ៉ុប​មកពី​អាល្លឺម៉ង់​បាន​ប្រាប់​កាសែត Politico ថា "​គណៈកម្មាការ​អឺរ៉ុប​ខ្លាច​មិន​ហ៊ាន​ឈ្លោះ​ជាមួយ​រដ្ឋាភិបាល​បារាំង​ទេ​។ រដ្ឋាភិបាល​បារាំង​ឆ្លាត​ខ្លាំងណាស់ និង​ប្រាប់​គណៈកម្មាការ​អឺរ៉ុប​អំពី​គុណ​ស្រ័យ​ដែល​ពួកគេ​បានធ្វើ​ចំពោះ​សហភាព​អឺរ៉ុប ដូច្នេះ​ទម្លាក់​បញ្ហា​នេះ​ចុះទៅ​"៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់