adverise with khmeread 1

​វិចិត្រករ​បេឡា​រុស​ផលិត​កា​តាប​ស្ពាយ​មើល​មួយ​ភ្លែត​ស្មានតែ​មនុស្ស​ដុះស្លាប​

    ​មនុស្ស​ភាគច្រើន​តែង​ស្រមៃ​ចង់​ហោះហើរ​ដូច​បក្សី​ដែរ ប៉ុន្តែ​យោងតាម​ច្បាប់ធម្មជាតិ​រឿងនេះ​មិនអាច​ទៅរួច​នោះទេ​។ ទោះយ៉ាងណា ឥឡូវនេះ​ពួកគេ​អាច​សន្ម​ត់​ខ្លួនឯង​ថា មាន​ស្លាប​ដូច​បក្សី​បាន​ហើយ ដោយសារ​វិចិត្រករ​ឈ្មោះ Volha Kotova​។ វិចិត្រករ​ដែលមាន​មូលដ្ឋាន​នៅឯ​ប្រទេស​បេឡា​រុស​រូបនេះ​បាន​បង្កើត​កាតា​ប​ដែលមាន​រូបរាង​ជា​ស្លាប​មួយ​គួ​ដែល​អាច​រលាស់​ចុះឡើង​គួរឱ្យ​គយគន់​។​

​    ​កា​តាប​ស្ពាយ​មាន​លក្ខណៈពិសេស​ទាំងនេះ​ត្រូវបាន​ផលិតឡើង​ចេញពី​រោមចៀម ដែល​មើលទៅ​ប្រៀប​បី​ដូចជា​ស្លាប​បក្សី​អ៊ីចឹង​។ ឃើញ​ដូចជា​ធ្ងន់ ប៉ុន្តែ​វា​មាន​ទម្ងន់​ស្រាល​សឹង​មិនគួរ​ឱ្យ​ជឿ ហើយ​បច្ចេកវិជ្ជា​បំពាក់​ក្នុងកា​តាប​នេះ​បានធ្វើឱ្យ​វា​កម្រើក​ប្រៀប​បី​ដូចជា​មនុស្ស​កំពុងរ​លាស់​ស្លាប​យ៉ាង​អ៊ីចឹង​។​

​    ​ដោយមាន​គ្រប់​ពណ៌​សម្រាប់​ជ្រើសរើស កា​តាប​នីមួយៗ​មាន​ខ្សែ​កាតា​កិប រូត​ខាងលើ​មួយ​ជាមួយនឹង​រូត​ខាងក្នុង​មួយទៀត និង​ហៅ​ប៉ៅ​ចំនួន​បួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់