adverise with khmeread Unnamed %281%29

ស្រវឹងស្រា​បើករថយន្ត តូយ៉ូតា​ព្រូស​បើក​បុក​រនាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ខ្ទេច​

    ភ្នំពេញ ៖ រថយន្ត តូយ៉ូតា​ព្រូស មួយគ្រឿង បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់ បើក​រេ​ទៅបុក ក្បាល​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​អស់​មួយ​កង់ រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះទេ​។​

    ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​២០​នាទី​យប់​ថ្ងៃទី​៩ កញ្ញា ២០១៦ នៅតាម​បណ្តោយ​ជាតិ​លេខ​២ ចាក់អង្រែលើ មុខ​ហាង​ខារ៉ាអូខេ​168 ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​ ​រថយន្ត​បង្កម៉ាក តូយ៉ូតា​ព្រូស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ រថយន្ត​តូយ៉ូតា​ព្រូស​ពណ៌​ក្រហម​មួយគ្រឿង  គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ បំណង​បត់​ចូល​ខារ៉ាអូខេ​168  តែដោយសារ​តែ​លឿន​ហើយ​ស្រវឹង​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅ ក្បាល​ក្លូ​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ផ្ទុះ​ពោង​ការពារ​ទាំងអស់ និង​ខូ​ត​ខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​ទៅ​សង់​ត្រា​ល់​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់