adverise with khmeread Chelsea antonio conte press conference

Antonio Conte សារភាពថា ការទិញ David Luiz ជាការ​ទិញ​ដ៏​ស្លន់ស្លោ តែ​ជឿជាក់ថា​គាត់​នឹង​ជោគជ័យ​

    ​Antonio Conte បាន​ទទួលស្គាល់ថា David Luiz គឺជា​ការដោះដូរ​ដ៏​ស្លន់ស្លោ​មួយ​សម្រាប់​តោ​ខៀវ Chelsea ប៉ុន្តែ​គាត់​បាន​អះអាងថា តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹង​នៅតែ​ក្លាយទៅជា​ខ្សែការពារ​ល្អ​បំផុត​ក្នុងចំណោម​ខ្សែការពារ​ដទៃទៀត​ក្នុង​ពិភពលោក​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ ត្រូវបាន​ចុះហត្ថលេខា​ទិញ​មកវិញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​ថ្ងៃ​បញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុងតម្លៃ ៣៤​លាន​ផោន​ពី PSG បន្ទាប់ពី​តោ​ខៀវ​បាន​បរាជ័យ​ក្នុងការ​ផ្ទេរ​គោលដៅ​ចម្បង​របស់​ពួកគេ​។​

​    ​Conte បាន​បញ្ជាក់ថា "​ក្នុង​ទីផ្សារ​ដោះដូរ​នេះ​ពិតជា​ពិបាក​សម្រាប់​ពួកយើង​ដើម្បី​ឈានដល់​គោលដៅ​របស់​យើង​។ ប៉ុន្តែ​នៅឯ​នាទីចុងក្រោយ នៅ​ថ្ងៃ​ចុងក្រោយ ស្ថានភាព​មួយ​នេះ​បាន​កើតឡើង ដែល​វា​ពិតជា​ល្អ​សម្រាប់​ខ្ញុំ និង​ក្លឹប​ដើម្បី​កែលម្អ​ក្រុម​។​

​    ​គាត់​បន្តទៀតថា "​សម្រាប់​ហេតុផល​មួយ​នេះ យើង​បាន​ទិញ David Luiz​។ យើង​បាន​បណ្តាក់ទុន​ទៅលើ David ហើយ​ខ្ញុំ​ពិតជា​រីករាយ​។ យើង​ទទួលបាន​កីឡាករ​ដែលមាន​បុគ្គលិកលក្ខណៈ​ដ៏​អស្ចារ្យ​ម្នាក់ ដែលមាន​បច្ចេកទេស​ល្អ ចូលចិត្ត​លេង​បាល់​។ ខ្ញុំ​ចូលចិត្ត​លេង​បាល់ ហើយ​ខ្ញុំ​ចូលចិត្ត​ខ្សែការពារ​រូប​ណា​ដែល​ចូលចិត្ត​លេង​បាល់​ដូចគ្នា​។ យើង​ដឹងថា David អាច​កែលម្អ​ក្នុង​តំបន់​ការពារ ប៉ុន្តែ​វា​គឺ​ពិតជា​ល្អ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ដែល​គាត់​ស្នាក់​នៅទីនេះ​។ គាត់​គឺជា​សម្លាញ់​ល្អ​ម្នាក់ សម្លាញ់​ដែលមាន​ផល​វិជ្ជមាន​ម្នាក់​សម្រាប់​បន្ទាប់​ផ្លាស់​សម្លៀកបំពាក់​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​សម្រាប់​រឿង​មួយ​នេះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់