adverise with khmeread 10

អ្នកស្លាប់​កើ​ន​ឡើ​ង​៥​នាក់​របួសធ្ងន់​៧​នាក់​របួសស្រាល​១​នាក់​នៅ​ពោធិ៍សាត់

     ពោធិ៍សាត់ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រលឹម វេលា​ម៉ោង​៦ និង​២៥​នាទី​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ម្ដុំ​វត្ត​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោ​ធ៍​សាត់ ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៥​នាក់​, របួសធ្ងន់​៧​នាក់ របួសស្រាល​១​នាក់ ។​
     ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​ស៊ីទែន​ដឹក​សាំង ក្រុមហ៊ុន​ប៊ី​វី​អឹម ភេ​ត្រូ​លៀម បុក​រថយន្ត​ទួរីស​លក្ខណៈ​គ្រួសារ​បណ្ដាលអោយ​ក្រឡាប់​ធ្លាក់​ផ្លូវ​ទាំង​២​គ្រឿង បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​ធ្ងន់​ជាប់​ក្រោម​ឡាន​ជា​ច្រើ​ន​នាក់​។​
      ប្រភព​បន្តថា ជនរងគ្រោះ​មួយ​គ្រួសារ​៩​នាក់ ស្នាក់នៅ​ក្រគរ ខេត្តពោធិសាត់ បាន​ងើប​ពី​យប់​ចេញដំណើរ​តាំងពី​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃនេះ ដើម្បី​ជូន​ដំណើរ​កូន​ទៅ​ប្រទេស​កូរ៉េ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
    ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ហើយ ដោយនៅ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ផង សមត្ថកិច្ច​កំពុង​តស៊ូ​ដោះស្រាយ​បញ្ហា​ដោយ​ដឹក​អ្នករបួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​វេច​ខ្ចប់​អ្នក​ស្លាប់ទៅ​តម្កល់​នៅ​វត្ត​ក្បែរ​នោះ​ចៀសវាង​កកស្ទះ​ចរាចរណ៍ ៕

adverise with khmeread

មតិយោបល់