adverise with khmeread Ronaldinho ow4nqb2rb1ky1skb7tute1wez

គម្រោងការ​ក្រោយ​ចូលនិវត្តន៍​របស់ Ronaldinho ពិតជា​មិនគួរ​ឱ្យ​ជឿ​!

    ​អតីត​តារា​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Barcelona និង Ac Milan កីឡាករ Ronaldinho បាន​បង្ហើប​ឱ្យដឹងថា​គាត់​នឹង​បញ្ចប់​អាជីព​បាល់ទាត់​របស់គាត់​នាពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​រយៈពេល ១៨​ឆ្នាំ​ដែល​គាត់​បាន​ដើរ​ត្រាច់ចរ​លេង​នៅក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក​ខាងត្បូង​។​

​    ​តារាបាល់ទាត់​សម្បូរ​ទៅដោយ​អ្នក​គោរព​វ័យ ២៦​ឆ្នាំ​រូបនេះ គឺជា​កីឡាករ​ដែលមាន​សំណាង​ម្នាក់​ក្នុងចំណោម​កីឡាករ​តិចតួច​បំផុត​ដែល​បានឈ្នះ​ពាន​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប Champions League និង​ពាន​កំពូល​ប្រចាំ​ទ្វីបអាមេរិក Copa Libertadores ហើយ​គាត់​ក៏​ធ្លាប់បាន​លើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជាមួយ​ប្រេ​ស៊ី​ល​ម្តង​ផងដែរ​ក្នុង​ឆ្នាំ​២០០២​។​

​    ​ប៉ុន្តែ​ដោយ​ជាប់គាំង​ក្នុង​វិ​ប​ត្ត​មិនអាច​ស្វែងរក​ក្លឹប​ថ្មី​បាន​ចាប់តាំងពី​ការចាកចេញ​ពី​ក្លឹប​ប្រេ​ស៊ី​ល​កំណើត​របស់ខ្លួន Atletico Mineiro កាលពី​ឆ្នាំ​២០១៤ Ronaldinho ជឿជាក់ថា​វា​គឺជា​ពេលវេលា​សមស្រប​មួយ​ដើម្បី​ប្រកាស​ពីថ្ងៃ​ចូលនិវត្តន៍​របស់គាត់​។​

​    ​Ronaldinho បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​ក្នុង​បុរី New York ថា "​ខ្ញុំ​គឺជា​បុរស​វ័យ​ចំណាស់​ម្នាក់​នាពេល​ឥឡូវនេះ ខ្ញុំ​មាន​វ័យ​៣៦​ឆ្នាំ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​លែង​អាយុ ២៦ ឆ្នាំ​ដូច​ពីមុន​ទៀតហើយ ហើយ​ខ្ញុំ​កំពុង​សម្លឹងមើល​ទៅលើ​អ្វីដែល​ខ្ញុំ​អាច​ធ្វើបាន​ដើម្បី​កត់សម្គាល់​ពី​ការបញ្ចប់​មួយ​នៃ​អាជីព​របស់ខ្ញុំ​។ គម្រោងការ​របស់ខ្ញុំ​គឺ​លេង​មួយឆ្នាំ​ទៀត​"​។​

​    ​ខណៈដែល​បាន​បង្ហើប​តម្រុយ​មួយចំនួន​តូច​ទៅលើ​អ្វីដែល​នឹង​កើតឡើង​នាពេល​អនាគត Ronaldinho បាន​អះអាងថា​គាត់​អាច​នឹង​ប្រឡូក​ក្នុង​ពិភព​តន្ត្រី​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​បានដាក់​ខ្លួន​នៅក្នុង​គម្រោង​ថ្មី ទាក់ទង​ទៅនឹង​តន្ត្រី និង​បាល់ទាត់ ដូចដែល​អ្នកដឹង​ស្រាប់ ដែល​វា​គឺជា​ចំណង់​ចំណូលចិត្ត​ទាំងពីរ​របស់ខ្ញុំ​។ ខ្ញុំ​កំពុង​សម្លឹងមើល​ទៅលើ​អ្វីដែល​ថ្មី​ដែល​ខ្ញុំ​តែងតែ​ចូលចិត្ត ហើយ​យើង​នឹង​ឃើញ​ពីអ្វី​ដែល​យើង​នឹងធ្វើ​ក្នុងឆ្នាំនេះ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់