Lee and jun ji hyun

Lee MIn Ho និង Jun Ji Hyun ធ្វើដំណើរទៅអេស្ប៉ាញដើម្បីថតភាពយន្តរឿង “Legend Of The Blue Sea”

          តារាស្រី Jun Ji Hyun និង​តារាភាពយន្ត Lee Min Ho​ នឹងចាកចេញទៅប្រ​ទេស​អេស្ប៉ាញនៅថ្ងៃទី ១១ខែកញ្ញាដើម្បីថតភាពយន្តរបស់ទូរទស្សន៏ SBS drama រឿង “Legend Of The Blue Sea”​ នៅពេលខាងមុខនេះ។

          រឿង “Legend Of The Blue Sea” គឺជាភាពយន្តដំបូងរបស់ Jun Ji Hyun ចាប់តាំងពីនាងបានផ្តល់កំណើតដល់កូនទី១របស់នាង ហើយនេះក៏ជាស្នាដៃ​បន្ទាប់របស់អ្នកនិពន្ធ Park Ji Eun​ ដែលបាននិពន្ធរឿង “My Love From the Star” កាលពីឆ្នាំ២០១៤ ហើយ Jun Ji Hyun សម្តែងជាមួយតារាភាពយន្ត  Kim Soo Hyun។

          នេះក៏ជា​ការវិលត្រឡប់​លើក​ដំបូង​របស់ Lee Min Ho មក​កាន់​វិស័យ​ភាព​យន្ត​ខ្នាត​តូច​​ បន្ទាប់ពី​សម្តែង​លើក​ចុងក្រោយ​ក្នុងរឿង “Heirs” កាលពី​ឆ្នាំ​២០១៣។ ចាប់តាំង​ពី​សម្តែង​ក្នុងរឿង “Heirs”  Lee Min Ho មាន​ភាព​សកម្ម​ក្នុង​វិស័យ​ភាព​យន្ត​ ដោ​យ​បន្ត​សម្តែង​ក្នុង​រឿង “Gangnam Blues” និង​រឿង “Bounty Hunters” ។

          រឿង “Legend of the Blue Sea” គឺជា​ភាព​យន្ត​បែប​មនោសញ្ចេតនា​ ដែល​និយាយអំពី​រឿង​រ៉ាវ​ស្នេហា​របស់​មច្ឆានុ​និង​មច្ឆានព្វ ដែលដកស្រង់ចេញពី​សៀវ ភៅ​រឿង​ប្រវត្តិសាស្ត្រ​របស់កូរ៉េ៕

អ្នកនឹងចូលចិត្ត

មតិយោបល់