adverise with khmeread Unnamed %282%29

ប៉ូលិស​ស្រុក​វាលវែង​ទទួល​អាវុធ​០៥​ដើមពី​ប្រជាពលរដ្ឋ​មក​រក្សាទុក​

    ពោធិ៍សាត់ ៖ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​វាលវែង​ចំនួន​០៥​នាក់ បាន​យក​អាវុធ​ចំនួន​០៥​ដើម​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​រក្សាទុក ក្រោយពី​ពួកគាត់​ទទួលបាន ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​ផ្លូវច្បាប់ និង​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព ទើប​ពួកគាត់​យក​អាវុធ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​យកមក​ប្រគល់​ឱ្យ​ប៉ុស្តិ៍​​រដ្ឋបាល​ប្រ​ម៉ោ​យ ស្ថិតក្នុង​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​។​

    លោក​វរសេនីយ៍ត្រី ធាង ឡេង អធិការ​ប៉ូលិស​ស្រុក​វាលវែង បានឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​០៥​នាក់ ដែល​បានប្រគល់​អាវុធ​ទាំង​០៥​ដើម មក​ឱ្យ​សមត្ថកិច្ច​រក្សាទុក​នាពេល​នេះ​ទី​១.ឈ្មោះ រី ជី​ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ប្រគល់​អាវុធ​ធុន​ CKC ​គ្មាន​បង់ ទី​២.​ឈ្មោះ សោម រុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ប្រគល់​អាវុធ​ធុន​ AK​​ គ្មាន​បង់ ទី​៣.ឈ្មោះ ទើ​ញ សៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ប្រគល់​អាវុធ​ធុន ​CKC គ្មាន​បង់ ទី​៤.ឈ្មោះ ហួត​ ​វ៉ាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប្រគល់​អាវុធ​ធុន CKC ​គ្មាន​បង់ អ្នក​ទាំង​០៤​រស់នៅ​ភូមិ​ទំព័រ ឃុំ​ប្រ​ម៉ោ​យ និង​ទី​៥.ឈ្មោះ លន់ ហាក់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ប្រគល់​អាវុធ​ធុន ​AK​ គ្មាន​បង់ រស់នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។​

    លោក ធាង ឡេង បាន​បន្តថា ការ​ដែរ​ប្រជាពលរដ្ឋ​ប្រគល់​អាវុធ​ឱ្យ​សមត្ថកិច្ច​ក្រោយពី​ពួកគាត់​បាន​យល់ច្បាស់​ពី​អំពី​ច្បាប់ និង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព ព្រោះថា​ការរក្សា​ទុក​អាវុធ​គឺជា​អំពើ​ខុសច្បាប់​។ ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​នៅ​បុគ្គល​ណា រក្សាទុក បុគ្គល​នោះ​និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។​

    ទន្ទឹម​និង​នោះ លោក​អភិបាលស្រុក​វាលវែង ក៏​ផ្តល់នូវ​ថវិកា​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំង​០៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​០៥​ម៉ឺន​រៀល ។​ក្នុងនោះដែរ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ប្រ​ម៉ោ​យ ក៏បាន​ប្រគល់​អាវុធ​ទាំង​០៥​ដើម និង​អាវុធ​កែច្នៃ​២០​ដើម​ឱ្យ​ទៅ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​វាលវែង ដើម្បី​រក្សាទុក​ផងដែរ៕

adverise with khmeread

មតិយោបល់