adverise with khmeread 380e6c3a00000578 3781259 image m 9 1473410933601

Xabi Alonso៖ Jose Mourinho និង Pep Guardiola មាន​យុទ្ធសាស្ត្រ​លេង​ខុសគ្នា តែមាន​គុណភាព​ដូចគ្នា​

    ​ខណៈដែល Jose Mourinho និង Pep Guardiola ឈានទៅដល់​ការ​ណាត់ជួប​គ្នា​ជា​លើកដំបូង​ក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​ក្នុង​ថ្ងៃ​សៅរ៍​នេះ កីឡាករ​មួយរូប​បានផ្តល់​ជា​ទស្សនៈ​ពិសេស​អំពី​ច​រិ​ក​លក្ខណៈ​របស់​គ្រូបង្វឹក​ល្បីឈ្មោះ​ទាំងពីរ​ក្នុង​វិស័យ​គ្រប់គ្រង​បាល់ទាត់​។​

​    ​អតីត​ខ្សែបម្រើ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Xabi Alonso ជា​កីឡាករ​ម្នាក់​ដែល​ធ្លាប់បាន​លេង​នៅក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​គូប្រជែង​យក្ស​ទាំងពីរ Mourinho និង Guardiola នៅឯ Real Madrid និង Bayern Munich បាន​ចេញមក​បង្ហាញ​នូវ​ការ​កាត់សេចក្តី​នូវ​អ្វីដែល​ដៃគូ​ទាំងពីរ​នឹង​នាំយកមក​ក្នុងការ​ប្រកួត Manchester Derby ដែល​គ្រប់គ្នា​អន្ទះសារ​ចង់​មើល​បំផុត​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Mourinho និង​អ្នកចាត់ការ​ដ៏​ជោគជ័យ​ក្រុម​មេឃ​ខៀវ​លោក Guardiola នឹងត្រូវ​ជួបគ្នា​នៅលើ​ទឹកដី Old Trafford នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ដែល​វា​អាច​នឹង​ជា​ចំហេះ​ដ៏​ក្តៅ​ម្តងទៀត​ឬ​ណា​? 

​    ​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​មួយ​ដើម្បី​ផ្តល់​សម្ភាសន៍​ទៅដល់ Jamie Carragher នៅលើ​ទូរទស្សន៍ Sky Sports តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​គូសបញ្ជាក់​ពី​ការពិត​នៃ​ភាពខុសគ្នា​រវាង​បុរស​ពីរ​នាក់​ដែល​បានឈ្នះ​អ្វី​គ្រប់យ៉ាង​នៅលើ​កម្រិត​ដ៏​ខ្ពស់បំផុត​។​

​    ​Alonso បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា​ពួកគេ​មានរឿង​ជាច្រើន​ដូចគ្នា និង​ជារួម​ពួកគេ​គឺជា​អ្នកដឹកនាំ​ដ៏​ពិតប្រាកដ​"​។​

​    ​គាត់​បន្តទៀតថា "​ពួកគេ​មានអំណាច​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​ឱ្យ ទាំងនោះ​គឺជា​របស់​ដ៏​អស្ចារ្យ ពេលដែល​ពួកគេ​ចូលក្នុង​បន្ទប់​មួយ អ្នក​គ្រប់​គ្រប់គ្នា​ដឹងថា​មេ​គឺ​នៅ​ទីនោះ​។ យើង​ត្រូវតែ​ស្តាប់​គាត់​។ ពួកគេ​មាន​ទស្សនៈវិស័យ​ខុសគ្នា​នៅក្នុង​លក្ខខណ្ឌ​នៃ​បាល់ទាត់ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​នៃ​ភាពជា​អ្នកដឹកនាំ ពួកគេ​មានរឿង​ជាច្រើន​ដូចគ្នា​។ ពួកគេ​មាន​ច្បាស់លាស់​លម្អិត​ណាស់​មុននឹង​ចូលដល់​ការប្រកួត​។ ទាំងនោះ​ហើយ​ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ស្ថិតនៅ​កម្រិត​កំពូល​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​"៕

adverise with khmeread

មតិយោបល់