adverise with khmeread Unnamed

ឃាត់​ក្មេងប្រុស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    សៀមរាប ៖ ជនសង្ស័យ ចំនួន​២​នាក់ ត្រូវបាន​កម្លាំងអាវុធហត្ថ ខេត្តសៀមរាបឃាត់ខ្លួន និង​រកឃើញដកហូតម្សៅ​គ្រើមម៉ា​ទឹកកក ចំនួន​១១​កញ្ចប់ ស្មើ​១,៩៨​ក្រាម និង​ទូរស័ព្ទ​៤​គ្រឿង​នៅ ថ្ងៃទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ ​ឡាក់ តែ​វ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ ទីលំនៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង​.​ខេត្តសៀមរាប​ និង​២.​ឈ្មោះ ​អ៊ឹម សុ​និ​ត ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

    ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់