adverise with khmeread Jurgen klopp liverpool

Jurgen Klopp ចង់​ធ្វើឱ្យ​ក្រុម​ទាំងអស់​ចូលមក​កីឡដ្ឋាន​ទើប​ពង្រីក​ថ្មី​របស់ខ្លួន​មាន​អារម្មណ៍​ដូច​ចូលមក​ឋាន "​នរក​"

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ចង់​ផ្តល់ឱ្យ​ក្រុម​គូប្រជែង​នូវ​អារម្មណ៍​ដូច​ចូលមក​ឋាន "​នរក​" បន្ទាប់​បានឃើញ​ទឹកដី Anfield ទើបនឹង​ពង្រីក​ថ្មី​។​

​    ​ហង្ស​ក្រហម​ទើបនឹង​បានបញ្ចប់​ការកែលម្អរ​ឡើងវិញ​នៅឯ​តំបន់​ទស្សនិកជន ដែលមាន​សម្ថ​ភាព​អាច​ផ្ទុក​ហ្វូង​អ្នកទស្សនា​កើន​ទៅដល់ ៥៤.០៧៤​នាក់ នៃ​ការប្រកួត​ក្នុង​ទឹកដី​ដំបូង​របស់​ពួកគេ​នៃ​រដូវ​កាល​ថ្មី​នេះ​ក្នុងជំនួប​ជាមួយ​កញ្ជ្រោង Leicester City ។​

​    ​បច្ចុប្បន្ន​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​ចង់​ផ្តល់ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​នូវ​របស់​មួយចំនួន ដើម្បី​នាំឱ្យ​ពួកគេ​ទទួលបាន​នូវ​ការអបអរ​នៅក្នុង​ទឹកដី​ដែលមាន​ទំហំ​ធំ​ជាង​មុន​មួយ​នេះ​។​

​    ​ពេល​គេ​ចោទ​សំណួរ​អំពី​គម្លាត​សមត្ថភាព​ហិរញ្ញវត្ថុ​រវាង​ហង្ស​ក្រហម និង​ដៃគូ​ប្រជែង​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បញ្ជាក់ថា "​យើងទាំងអស់គ្នា​មានឱកាស​ដើម្បី​ប្រយុទ្ធ​សម្រាប់​គ្រប់យ៉ាង​។ វា​មិនមែន​អំពី​ការធានា​មួយ​នោះឡើយ វា​គឺ​អំពី​ការ​មានឱកាស​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ប្រសិនបើ​អ្នក​គ្រប់គ្នា​មក​ទីនេះ ហើយ​គិតថា​ទឹកដី​មួយ​នេះ​មិនបាន​ផ្តល់ឱកាស​ឱ្យ​យើង​ដើម្បី​ប្រយុទ្ធ​នោះទេ ពេលនោះ​ពួកគេ​នឹង​ស្លាប់ មិនមាន​អារម្មណ៍​លេង ឬក៏​អ្វី​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់