adverise with khmeread 1

មិនទាន់បាន​សុំ​មិត្តស្រី​រៀបការ​ផង ត្រូវ​ឡាន​បុក​ដេកពេទ្យ​សន្លប់​ស្តូកស្តឹង ៣ ឆ្នាំ​! ក្រោយ​ភ្ញាក់​ដឹងខ្លួន​រឿង​ភ្ញាក់ផ្អើល​ក៏​កើតឡើង

    ​រឿង​ស្នេហា​នេះ​គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​។ ក្ដី​ស្រឡាញ់​រវាង Kelcie និង Larry ចំពោះ​គ្នា​ទៅវិញទៅមក​បានចាប់ផ្ដើម​នៅ​វិទ្យាល័យ​មួយ​។ Larry ជា​តារា​បាល់អោបម្នាក់ និង​ជា​អ្នករត់​ប្រណាំង​ម្នាក់ ហើយ​នាង Kelcie ជា​អ្នកគាំទ្រ​ដ៏​ធំ​បំផុត​របស់ Larry​។ នាង​បាន​នៅ​ទីនោះ​រាល់​ការប្រកួត​របស់គាត់​ទាំងអស់ និង​គាំទ្រ​គាត់ សូម្បីតែ​គាត់​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ក្នុង​ខែ​ក្ដៅ​។ ពួកគេ​គឺជា​មិត្ត​ល្អ​បំផុត​នឹង​គ្នា​។​

​    ​នៅ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១០ លោក Larry បានបង្ហាញ​បងស្រី​របស់ Kelcie នូវ​ចិញ្ចៀន ដែល​គាត់​នឹង​ប្រើ​សម្រាប់​សុំ​នាង Kelcie រៀបការ​ក្នុង​សប្ដាហ៍​នោះ ខណៈដែល​ពួកគេ​កំពុងធ្វើដំណើរ​កម្សាន្ត​ជាមួយនឹង​គ្រួសារ​របស់​នាង​ទាំងមូល​នៅ Disneyland ។ ជា​អកុសល លោក Larry មិនដែល​មានឱកាស​សុំ​រៀបការ​ទេ ខណៈដែល​អ្នកបើកបរ​ស្រវឹង​ម្នាក់​បាន​បុក​គាត់​សន្លប់​អស់​រយៈពេល​ជាច្រើន​ខែ​។​

​    ​Larry បាន​តស៊ូ​យ៉ាងយូរ​ទម្រាំ​ជាសះស្បើយ ខណៈដែល​ជីវិត​របស់គាត់​នឹងមិន​ដូច​ពីមុន​ទេ​។ ប៉ុន្ដែ​រឿង​មួយ​មិនដែល​ផ្លាស់ប្ដូរ​សោះ​គឺ​អ្នក​ឈរ​ក្បែរ​គាត់​តាំងពី​គាត់​សន្លប់​រហូតដល់​តែ​គាត់​ភ្ញាក់ខ្លួន​ឡើងវិញ នាង​គឺជា Kelcie​។​

​    ​វីដេអូ​ខាងក្រោម​បង្ហាញ​ពី​គ្រា​មិនអាច​បំភ្លេចបាន​មួយ នៅពេល Larry ងើប​ពី​សន្លប់​រយៈពេល ៣ ឆ្នាំ ទីបំផុត​ការសុំ​នាង Kelcie រៀបការ​ជាមួយនឹង​ចិញ្ចៀន​ដដែល​បានចាប់ផ្ដើម​។​

​    ​ក្ដី​ស្រឡាញ់​របស់​នាង Kelcie សម្រាប់​លោក Larry គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​យ៉ាងច្បាស់​ថា​តើ​និយមន័យ​នៃ​ការលះបង់ វា​មាន​លក្ខណៈ​យ៉ាងដូចម្តេច​។ យើង​គួរ​នាំគ្នា​ធ្វើ​គំរូ​ដូច Kelcie និង Larry៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់