adverise with khmeread 1%282%29

កីឡាករ Diego Costa និង Oscar ប៊ិះ​វៃ​គ្នា​អំឡុងពេល​ហ្វឹកហាត់​

​កីឡាករ Oscar និង Costa បាន​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ការហ្វឹកហាត់​ដ៏​ពោរពេញ​ដោយ​កំហឹង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។ កីឡាករ​ទាំងពីរ​នាក់​ត្រូវបាន​មិត្ត​រួម​ក្រុម​ឃាត់​ទាន់ បន្ទាប់ពី​ប៊ិះ​វៃ​គ្នា​ដោយសារ​ការលេង​ធាក់​ឈឺៗ​ដល់​ទៅ​ពីរដង​ក្នុងអំឡុង​ការហ្វឹកហាត់​ដ៏​លំបាក​មួយ​។​

​ខ្សែបម្រើ Oscar ត្រូវបាន​គេ​ដឹងថា ជា​អ្នកធ្វើ​ឲ្យ​កីឡាករ Costa មានការ​ភ័យខ្លាច​ដោយ​សារ​ការ​ធាក់​ដ៏​គ្រោះថ្នាក់ មុននឹង​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​សងសឹក​ជាមួយនឹង​ការ​ធាក់​ដ៏​ខ្លាំង​ទៅ​កីឡាករ Oscar វិញ​។​

​ការ​ប៉ះគ្នា​ជា​លើក​ទី​ពីរ​នេះ​ត្រូវបាន​គេ​ដឹងថា​បាន​បង្កើន​កម្តៅ​រឹតតែ​ខ្លាំង​រវាង​អ្នក​ទាំងពីរ ហើយ​ត្រូវ​មិត្ត​រួម​ក្រុម​ជួយ​ចាប់​ចេញពី​គ្នា កុំ​អី​មិនដឹង​ជា​វាយ​គ្នា​យ៉ាងណា​នោះទេ​។

​អ្នក​ទាំងពីរ​ត្រូវបាន​មិត្ត​រួម​ក្រុម​បំបែក​មុននឹង​មានការ​វាយតប់​គ្នា​ក្នុង​ជំរុំ​ហ្វឹកហាត់ Cobham​។ ប៉ុន្តែ​អ្នក​ទាំងពីរ​ក៏បាន​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​រួចរាល់​អស់ហើយ​ដែរ បន្ទាប់​ការហ្វឹកហាត់​បានបញ្ចប់​៕

 

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់