adverise with khmeread Facebook abuse power uk online ban page aftenposten facebook front page mark zuckerberg abuses his power power aftenposten front 708942

Facebook ព្រហើន​ហ៊ាន​លុបចោល​រូបថត​សង្គ្រាម​វៀតណាម​ដែល​កាសែត និង​នាយករដ្ឋមន្ត្រី​ន័​រ​វែ​សប​ង្ហោះ​លើ​ផេ​ក​ផ្ទាល់ខ្លួន​

    ​កាសែត​ដ៏​ធំ​បំផុត​របស់​ន័​រវេ​សបាន​ចេញផ្សាយ​នៅ​ទំព័រមុខ​មួយ​ទាក់ទង​នឹង​ស្ថាបនិក Facebook លោក Mark Zuckerberg ដោយ​រិះគន់​លើ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​នេះ​ដែល​ចាប់​ពិរុទ្ធ​រូបថត​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​វៀតណាម និង​កំពុង​អំពាវនាវ Mark ទទួលស្គាល់ និង​ធ្វើ​អ្វី​ឱ្យ​ត្រូវ​នឹង​តួនាទី​ជា​និពន្ធ​នាយក​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​។​

​    ​លោក Espen Egil Hansen មេ​និពន្ធ​នាយក និង​ជា​ស្ថាបនិក​កាសែត Aftenposten ចោទប្រកាន់ Zuckerberg ថា "​រំលោភ​អំណាច​របស់ខ្លួន​" ដោយ​គ្មាន​គិត​វែងឆ្ងាយ​ជុំវិញ​បណ្ដាញ​សង្គម​នេះ​ដែល​ក្លាយជា​បណ្ដាញ​មួយ​សម្រាប់​ផ្សាភ្ជាប់​ទៅនឹង​ការ​ចែកចាយ​ព័ត៌មាន និង​ដំណឹង​ជុំវិញ​ពិភព ដោយ​លោក​រៀបរាប់ថា "​ខ្ញុំ​តូចចិត្ត ខកបំណង​យ៉ាងខ្លាំង ខ្ញុំ​ខ្លាច​នូវ​អ្វីដែល​អ្នក​កំពុង​ធ្វើ​ទៅនឹង​សង្គម​ប្រជាធិបតេយ្យ​របស់​ពួកយើង​"​។​

​    ​"​ខ្ញុំ​ខ្លាច ថ្នាល​សំខាន់បំផុត​របស់​ពិភពលោក​នេះ​នឹង​រឹតត្បិត​សេរីភាព ជំនួស​ឱ្យ​ការពង្រីក​វិសាលភាព​សេរីភាព​"​។​

​    ​រឿងចម្រូងចម្រាស់​ចាប់​ផ្ដើម​នៅពេល Facebook បានសម្រេច​ចិត្ត​លុប​ផុស​មួយ​ដែល​សរសេរ​ដោយ​អ្នកយកព័ត៌មាន​ជនជាតិ​ន័​រវេ​សម្នាក់​ឈ្មោះ Tom Egeland  ដោយ​ទាក់ទង​នឹង​ភេរវកម្ម​នៃ​សង្គ្រាម និង​ជា​រូបភាព​ជាប់​ពានរង្វាន់ Pulizer ដោយ Nick Ut ។ រូបភាព​នោះ​បង្ហាញ​ពី​ក្មេង​ស្រាត​ននល​គោក​អាយុ ៩ ឆ្នាំឈ្មោះ Kim Phúc កំពុង​រត់គេច​ពី​ការវាយប្រហារ​មួយ​អំឡុង​សង្គ្រាម​វៀតណាម​។ 

​    ​លោក Egeland បន្ទាប់មក​ត្រូវបាន​ផ្អាក​ពី Facebook ។ នៅពេល​កាសែត Afterposten បាន​រាយការណ៍​អំពី​ការផ្អាក​នេះ ដោយ​ប្រើ​រូបភាព​ដដែល​ក្នុង​អត្ថបទ​យកមក​ផុស​ម្ដងទៀត ស្រាប់តែ Facebook ផ្ញើ​សារ​ព្រមាន​ឱ្យ​លុបចោល ឬ បិត​ព្រាលៗ​លើ​រូបនោះ​។​

​    ​Facebook បាន​បកស្រាយ​ថា​រូបភាព​ដែល​ស្រាត​ចេញ​ប្រដាប់​ផ្លូវភេទ គូថ និង​សុដន់​មនុស្ស​ស្រី​នឹងត្រូវ​លុបចោល​។​

​    ​យ៉ាងណាមិញ​ក៏​នៅតែមាន​ការរិះគន់​ពី​លោក Egeland ដោយសារ Facebook បរាជ័យ​ក្នុង​សម្គាល់​រូបភាព​ស្រាត និង​រូបភាព​ល្បីល្បាញ​មួយ​នេះ​។​

​    ​គួរ​បញ្ជាក់ថា រូបភាព​សង្គ្រាម​នេះ​ក៏ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ន័​រ​វែ​ស​បង្ហោះ​លើ Facebook របស់គាត់​ដែរ តែ​ត្រូវ​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​លុបចោល​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ theguardian

មតិយោបល់