adverise with khmeread Unnamed

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ​មួយកន្លែង​ដកហូត​ទូ​ហ្គេម​២​គ្រឿង (​មាន​វីដេអូ​)

    ភ្នំពេញ ៖ គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ទីតាំង​ដាក់​ទូ​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ដកហូត​បាន​ទូ​២ និង​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៩​ ​និង​៣០​នាទី​យប់​ថ្ងៃទី​៩​ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​ម្ដុំ​ត្រឡោកបែក ភូមិ​ទំនប់ ផ្លួ​វ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ដើម្បី​លុបបំបាត់​អំពើរ​លួច​ឆក់​ប្លន់​ក្នុង​មូលដ្ឋាន​ជំហាន​ដំបូង​ត្រូវ​លុបបំបាត់​ប្រភព​​ ដែល​ធ្វើឱ្យ​ឈានដល់​យុវជន​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់​នេះ​សិន ដោយ​យល់​ពី​បញ្ហា​ខាងលើ ហេ​ត​នេះ​ទើប​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​ចុះបង្ក្រាប​ទីតាំង​ដាក់​ទូ​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ដែល​ធ្វើការ​រើប​អូស​បាន​ទូ​បាញ់​ត្រី​ចំនួន​ពីរ​ និង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ពី​ពណ៌​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ - 4553 យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​រង់ចាំ​ការកម្ទេច​ចោល៕

 

adverise with khmeread

មតិយោបល់