adverise with khmeread Unnamed %283%29

សមត្ថកិច្ច​រឹបអូស​យ​ក​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាង​១​ពាន់​ម៉ែត្រ​ដុតចោល​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ព្រះ​ឃ្លាំង បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​បឹង​ទួល​ព្រះ​ឃ្លាំង​ស្ថិតក្នុង​ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ដុត​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង។​

    ប៉ូលិស​និយាយថា ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​រឹបអូស​បាន​កាលពី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦​រួមមាន៖ លប​ស្បៃ​មុង​ចំនួន​១១​មាត់​,​ព្រួល​ស្បៃ​ប្រវែង​១៥៥០​ម៉ែត្រ​​ ចំពោះ​សម្ភារៈ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការដុត​កម្ទេចចោល​នៅនឹងកន្លែង​៕

adverise with khmeread

មតិយោបល់