adverise with khmeread 1

Pep Guardiola ចោទ Zlatan ថាចាក់គាត់មួយកាំបិតពីក្រោយខ្នងមុនជំនួបរវាង Manchester ទាំងពីរ

​    ​Pep Guardiola បាន​បង្កើន​ភ្លើង​កម្តៅ នៅមុន​ជំនួប​រវាង​គូប្រជែង​យក្ស​រួម​ទីក្រុង Manchester Derby នៅ​រសៀល​នេះ ដោយបាន​ចោទប្រកាន់ Zlatan Ibrahimovic ថា​លួច​ចាក់​រូបគាត់​មួយ​កាំបិត​ពីក្រោយ​ខ្នង​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ បានដាក់​ឈ្មោះ​ឱ្យ Guardiola ថា​ជា "​មនុស្ស​កម្សាក​ដែល​គ្មាន​សេចក្តីក្លាហាន​ម្នាក់​" នៅក្នុង​ជីវប្រវត្តិ​របស់គាត់ បន្ទាប់ពី​កើត​ជម្លោះ​របស់​អ្នក​ទាំងពីរ​ក្នុងអំឡុង​អាជីព​របស់​ពួកគេ​នៅ Barcelona ហើយ Zlatan បាន​អះអាងថា​គាត់​ត្រូវបាន​ធ្វើបាប​ដោយ​អតីត​អ្នកចាត់ការ​របស់ខ្លួន ដែល​បាន​លក់​គាត់​ចេញពី​ក្លឹប​។​

​    ​ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Guardiola បាន​វាយបក​ទៅកាន់ Ibrahimovic វិញ​នៅមុន​ថ្ងៃ​ជំនួប​យក្ស​របស់​ពួកគេ ដោយ​ទទូចថា​គាត់​និយាយ​ត្រង់ៗ​ជាមួយ​ខ្សែប្រយុទ្ធ​មុត​ស្រួច​រូបនេះ​។​

​    ​Guardiola បាន​បញ្ជាក់ថា "​គាត់​បាន​ពន្យល់​នៅក្នុង​សៀវភៅ​របស់គាត់​អំពី​អ្វីដែល​គាត់​ជឿជាក់​។ ប៉ុន្តែ​ខ្ញុំ​តែងតែ​ច្បាស់លាស់ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​មុខ​ទល់នឹង​មុខ តែងតែ​អ៊ីចឹង​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​មិនដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ពន្យល់​ពីអ្វី​ដែល​ខ្ញុំ​ចង់បាន​ពី Zlatan នៅលើ​ទីលាន​នោះឡើយ មិនដែល​សោះឡើយ​។ មនុស្ស​អាច​និយាយ​រឿង​ជាច្រើន ច្រើន​បំផុត ប៉ុន្តែ​ខ្ញុំ​ពិតជា​ច្បាស់លាស់ និង​តែងតែ​និយាយ​ត្រង់​ទៅ​ត្រង់​មកជា​មួយ​គាត់​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់