adverise with khmeread 1

Raheem Sterling ឈ្នះពានកីឡាករឆ្នាំប្រចាំខែនៃក្របខ័ណ្ឌ Premier League

    ​Raheem Sterling ទទួលបាន​រង្វាន់​សម្រាប់​ការចាប់ផ្តើម​គួរឱ្យ​ចាប់អារម្មណ៍​របស់គាត់​នា​ដើមរដូវ​កាល​ថ្មី ដោយ​ត្រូវបាន​ផ្តល់ជូន​នូវ​ពានរង្វាន់​កិ​ត្ត​យស​កីឡាករ​ឆ្នើម​ប្រចាំខែ​របស់​លី​ក​កំពូល​អង់គ្លេស Premier League ប្រចាំ​ខែសីហា​កន្លងទៅនេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​ស្ថិតនៅក្នុង​ទម្រង់​មួយ​ដ៏​ល្អ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola ដោយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់ និង​ប​ញ្ចូ​ន​បាល់​ទៅ​ដៃគូ​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ក្នុងអំឡុង​ខែ​ដំបូង​នៃ​រដូវ​កាល​នេះ​។​

​    ​Sterling ដែល​បាន​បរាជ័យ​ពី​ការបង្ហាញ​ពី​ទម្រង់​ឱ្យ​ស័ក្តិសម​ទៅនឹង​តម្លៃ​៤៩​លាន​ផោន​របស់គាត់​អំឡុង​រដូវ​កាល​ដំបូង​នៅឯ​ទឹកដី Etihad ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​បន្ត​ទម្រង់​ដ៏​ឥតខ្ចោះ​របស់គាត់​បែបនេះ​ទៀត​ក្នុង​ខែកញ្ញា​នេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់