adverise with khmeread 1

លេងល្បែងចិត្តសាស្ត្រទៀតហើយ! Jose Mourinho៖ Man City ពិបាកផ្តួលពេលគ្មាន Sergio Aguero

    ​Jose Mourinho អះអាងថា មេឃ​ខៀវ Manchester City នឹង​ពិបាក​ក្នុងការ​ផ្តួល​ដោយ​គ្មាន​ក្បាលម៉ាស៊ីន​គ្រាប់​បាល់​របស់​ពួកគេ Sergio Aguero   ខណៈដែល​គាត់​បាន​ផ្ញើ​សារ​ព្រមាន​ទៅដល់​គូប្រជែង​របស់គាត់​ដោយ​បញ្ជាក់ថា "​យើង​មិន​អី​ទេ យើង​ត្រៀមខ្លួន​ជាស្រេច យើង​កំពុង​រង់ចាំ​"​។​

​    ​Aguero នឹង​ខកខាន​ក្នុងជំនួប Manchester Derby នៅលើ​ទឹកដី Old Trafford បន្ទាប់ពី​ត្រូវបាន​ផ្អាក​សម្រាប់​ការប្រកួត​ចំនួន​បី​លើក ពីបទ​ឱ្យ​កែងដៃ​ទៅលើ​ខ្សែការពារ​ញញួរ​ធំ West Ham កីឡាករ Winston Reid ។​

​     ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ អា​ចរក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំមួយ​គ្រាប់​ក្នុងការ​ប្រកួត​ចំនួន​បួន​លើ​សម្រាប់​មេខ​ឃៀវ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ Mourinho ជឿជាក់ថា អវត្តមាន​របស់គាត់​នឹង​ធ្វើឱ្យ​យុទ្ធសាស្ត្រ​របស់ Pep Guardiola ពិបាក​ក្នុង​ទស្សន៍ទាយ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Mourinho បាន​បញ្ជាក់ថា "​ជាមួយ Aguero វា​ពិតជា​ស្ថានភាព​លំបាក​មួយ តែ​ដោយ​គ្មាន Aguero វា​គឺ​កាន់តែ​លំបាក​ខ្លាំង​ជាងនេះទៅទៀត​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពេលដែល Aguero អាច​លេង​បាន យើង​ដឹង​ពី​ទម្រង់​លេង​របស់គាត់ និង​សក្តានុពល​របស់​ពួកគេ​។ ពេលដែល​កីឡាករ​ម្នាក់​ដូច​រូបគាត់​ត្រៀមខ្លួន គាត់​នឹង​លេង​។ ប៉ុន្តែ​ពួកគេ​មាន​ក្រុម​សម្បូរបែប​ដ៏​អស្ចារ្យ​មួយ​ស្ថិតក្នុង​ជម្រើស​។ គាត់​អាច​លេង​ជាមួយ Iheanacho, Sterling ឬ Silva ក្នុងនាម​ជា​កីឡា​ករលេខ ៩​ក្លែងក្លាយ​ម្នាក់​រវាង​ជួរ​ខាងលើ​មួយ​នេះ​។ គាត់​មាន​ជម្រើស​ច្រើនណាស់​។ យើង​ត្រូវ​ធ្វើដំណើរ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ពី​ស្ថានភាព​ទៅ​ស្ថានភាព​មួយទៀត​។ យើង​ដឹង​ពួកគេ​មាន​ជម្រើស​ច្រើនណាស់ ដែល​ការងារ​ជ្រើសរើស​ជម្រើស​ដំបូង​គឺ​ពិតជា​លំបាក​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់