adverise with khmeread 61c84118 89d9 4472 8d20 3435cdf49ad5 copy

រុស្ស៊ី​ធ្វើ​សមយុទ្ធ​បញ្ចេញ​សាច់ដុំ​នៅ​ភាគខាងត្បូង​ប្រទេស​

    ​ក្រសួងការពារជាតិ​និយាយថា​រុស្ស៊ី​បាន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ក្នុង​ភាគខាងត្បូង​ប្រទេស​កៀក​តំបន់​គ្រី​មេ ដោយមាន​កងទ័ព​ចំនួន ១២.៥០០ នាក់ យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល និង​អាវុធ​ធុង​ធ្ងន់​ជាច្រើន​ផ្សេងៗ​ទៀត​។​

​    ​សមយុទ្ធ​ឈ្មោះថា Causasus 2016 ធ្វើឡើង​តាំងពី​ថ្ងៃ​ចន្ទ ទី ៥ ខែកញ្ញា​មកម្ល៉េះ​។​

​    ​ស្របពេល​ដូចគ្នា​នោះដែរ វេទិកា​បច្ចេកទេស​យោធា​២០១៦ ចាប់ផ្តើម​បើក​ផងដែរ​នៅ​ទីក្រុង​ម៉ូស្គូ​ដើម្បី​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​នានា​ក្នុង​តំបន់​ដែល​កំពុង​កើត​ក្នុង​ទីតាំង​ផ្សេងៗ​គ្នា​ក្នុងប្រទេស​រុស្ស៊ី​។​

​    ​ក្រសួងការពារជាតិ​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ថា បា​នប​ញ្ចូ​ន​យន្តហោះ​ចម្បាំង​ច្រើនជាង ៣០ គ្រឿង​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ពិនិត្យមើល​ការត្រៀមខ្លួន​របស់​ទាហាន​ការពារ​អាកាស​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ភាគខាងត្បូង​ផងដែរ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot និយាយថា ខ្លួន​បាន​លុបចោល​ជើងហោះហើរ​ចំនួន ៦ សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​ពី​ម៉ូ​ស្កូ​ទៅ​ភាគខាងត្បូង ដោយសារ​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ជាង ២០ ផ្សេង​ក៏បាន​លុបចោល​ជើងហោះហើរ​របស់ខ្លួន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ telegraph

មតិយោបល់