adverise with khmeread 381f0f8300000578 0 image a 2 1473432328464

Angelina Jolie បង្ហាញមុខ​យ៉ាង​ភ្ញាក់ផ្អើល​នៅ​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប និង​ព្រលះ​ខ្លាំងៗ​ដាក់​កង​រក្សា​សន្តិសុខ​

    ​នាង Angelina Jolie កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​បង្កើន​ជំនួយ​សម្រាប់​ជនភៀសខ្លួន គឺ​មួយថ្ងៃ​បន្ទាប់ពី​បង្ហាញខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​នៅ​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​។ 

​    ​តារា​សម្តែង​រូបនេះ​បានធ្វើ​ទស្សនកិច្ច​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ទីប្រជុំជន Azraq នៅ​ប្រទេស​ហ្សកដានី​ភាគ​ខាងជើង ក្នុងតួនាទី​របស់​នាង​ជា​ប្រេសិត​ពិសេស​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន (UNHCR) និង​ជួប​កុមារ​ស៊ី​រី ដែល​ផ្លាស់​ទីលំនៅ​ដោយ​ជម្លោះ​។ 

​    ​Angelina Jolie និយាយថា ឆ្លងកាត់​ជម្លោះ​រយៈពេល ៥ ឆ្នាំ​មកនេះ អំពើហិង្សា​ដ៏​ឃោរឃៅ​បានកើត​ឡើង ខណៈដែល​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​នៅតែ​ខ្វែងគំនិត​គ្នា​អំពី​ដំណោះស្រាយ​នយោបាយ​។ 

​    ​បន្ទាប់ពី​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​នា​ង​ក្នុងនាម​ជា​ភ្ញៀវ​នៅ​កិច្ចប្រជុំ​កំពូល​អ​.​ស​.​ប​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ កញ្ញា តារា​ហូលីវូដ​រូបនេះ​បាន​ចូលរួម​ជជែក​លេង​ជាមួយ​ក្មេងៗ​ដែល​សើច​ក្អាកក្អាយ និង ថ្លែង​សន្ទរកថា​ទៅ​ហ្វូងមនុស្ស អំឡុង​ទស្សនកិច្ច​ថ្ងៃ​សុក្រ​នៅ​ហ្សកដានី​។ 

​    ​ក្នុងតួនាទី​របស់ខ្លួន Jolie ផ្តោត​សំខាន់​លើ​វិបត្តិ​ធំៗ ដែល​បណ្តាលឱ្យ​មានការ​ផ្លាស់​ពី​ទីលំនៅ​ទ្រង់ទ្រាយ​ធំ និង​ចូលរួម​ជាមួយ​ក្រុម​អ្នកសម្រេចចិត្ត​លើ​បញ្ហា​ផ្លាស់​ទីលំនៅ​ជាស​កល​។ 

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ Jolie បានធ្វើឱ្យ​គណៈប្រតិភូ​មកពី ៨០ ប្រទេស​ភ្ញាក់ផ្អើល​ជាមួយ​ការ​ថ្លែង​របស់​នាង​នៅ​កិច្ចប្រជុំ​កំពូល​ស្តីពី​ការរក្សា​សន្តិភាព​ដ៏​ធំ​របស់​អ​.​ស​.​ប ដោយ​និយាយថា កិត្តិ​ស័ព្ទ​របស់​អង្គការ​នេះ​ត្រូវបាន​ធ្វើឱ្យ​អន្តរាយ​ដោយសារ​ករណី​បៀតបៀន​ផ្លូវភេទ​ជាច្រើន​ពី​សំណាក់​ពួក​អ្នកថែរក្សា​សន្តិភាព​។​

​    ​នាង​បាន​ពណ៌នា​ទាំង​ក្តុកក្តួល​អំពី​បំណងប្រាថ្នា​របស់​នាង​ដើម្បី​យុត្តិធម៌​និង​តម្លាភាព​របស់​ស្ត្រី ដែល​នាង​បាន​ជួប​នៅ​ជំរំ​ជនភៀសខ្លួន ដែល​ត្រូវបាន​បៀតបៀន​ដោយ​កងទ័ព​អន្តរជាតិ​។ 

​    ​នាង Jolie និយាយថា "​យើងទាំងអស់គ្នា​បានដឹងហើយថា កេរ្តិ៍ឈ្មោះ​របស់​ក្រុម​រក្សា​សន្តិភាព​របស់​អ​.​ស​.​ប​ត្រូវបាន​ធ្វើឱ្យ​អន្តរាយ​យ៉ាងខ្លាំង​ដោយ​សកម្មភាព​នៃ​ករណី​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​មិនអាច​អត់ទ្រាំ​បាន​មួយចំនួន​ពី​សំណាក់​មនុស្ស​ដែល​ទទួលបន្ទុក​ការពារ​ពួកគេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់