adverise with khmeread 1

Zika រាតត្បាត​ដល់​កណ្តាល​ក្រុង​បាងកក​ហើយ​

    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សៅរ៍​បានឱ្យដឹងថា ករណី​វីរុស​ហ្ស៊ី​កា (Zika) ចំនួន ២១ ករណី​ត្រូវបាន​រាយការណ៍​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ សាថន នៃ​ក្រុង​បាងកក ហើយ​ឥឡូវនេះ​ក្រុមមន្ត្រី​កំពុង​រកមើល​លទ្ធភាព​ឆ្លង​បន្ថែមទៀត​នៅ​សង្កាត់​ក្បែរៗ​នោះ​។ 

​    ​វេ​ប​ជ្ជ​បណ្ឌិត Wantanee Wattana អនុ​លេខា​អចិន្ត្រៃយ៍​សម្រាប់​រដ្ឋបាល​ក្រុង​បាងកក (BMA) និយាយថា អ្នក​ឆ្លង​ហ្ស៊ី​កា​ទាំងនោះ​រួមមាន​ទាំង​ស្ត្រី​ទើប​មានគភ៌​រួច​មួយរូប ដែល​ស្វាមី​របស់គាត់​ទើប​ត្រឡប់​ពី​សិង្ហ​បុរី​។ 

​    ​ស្ត្រី​នេះ​ឡើងក​ម្តៅ​ក្នុង​ខ្លួន ឡើង​កន្ទួល ឈឺសន្លាក់ និង​ភ្នែក​ក្រហម​។ គាត់​ឆ្លង​វីរុស​នេះ​នៅ​សប្តាហ៍​ទី ៣៧ ប៉ុន្តែ​បាន​ប្រសូត្រ​កូន​រួចហើយៗ​ទាំង​ម្តាយ​និង​កូន​គឺមាន​សុវត្ថិភាព​។ 

​    ​ក្រៅពី​ក្រុង​បាងកក ២១ ករណី នៅ​ខេត្ត​ជាច្រើន​ទៀត​ដូចជា ប៊ុន​កាន់ ចាន់ថា​បុរី ឈៀង​ម៉ៃ និង​ភិត​ឆា​ប៊ុន មាន​ករណី​ហ្ស៊ី​សរុប ២០ ផ្សេងទៀត​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់