adverise with khmeread 1%282%29

Falcao វិល​ទៅ​ទ្រនំ​ចាស់​វិញ​បន្ទាប់ពី Chelsea លុបចោល​កិច្ចព្រមព្រៀង​ខ្ចី​ជើង​

​បើ​យោងតាម​របាយការណ៍​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី Radamel Falcao បាន​វិលត្រឡប់​ទៅ​ក្លឹប Monaco វិញ​ហើយ បន្ទាប់ពី​ក្រុម Chelsea លុបចោល​កុងត្រា​ខ្ចី​ជើង​កីឡាករ​រូបនេះ​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ផ្លាស់​ទៅ​ទឹកដី Stamford Bridge កាលពី​រដូវក្តៅ​កន្លងទៅ ប៉ុន្តែ​រូបគេ​បាន​ស៊ូទ្រាំ​នឹង​ការលំបាក​ដោយសារ​បញ្ហា​របួស ហើយ​កីឡាករ​រូបនេះ​រកបាន​មួយ​គ្រាប់​គត់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១១ លើក​ឲ្យ​ក្រុម​តោ​កំណាច​។​

​បើ​យោងតាម​សារព័ត៌មាន La Provence កីឡាករ Falcao បាន​វិលត្រឡប់​ទៅ​ក្លឹប Monaco ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់ខ្លួន​វិញ​ហើយ​។ ក្រុម​ក្នុង​ក្របខ័ណ្ឌ Ligue 1 មួយ​នេះ​រីករាយ​ក្នុងការ​ស្វាគមន៍​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​មក​ក្លឹប​វិញ បន្ទាប់ពី​ចំណាយ​អស់ ៥០ លាន​ផោន​ដើម្បី​ទិញ​រូបគេ​ពី​ក្រុម Atletico Madrid ក្នុង​ឆ្នាំ ២០១៣​។​

​ការចាកចេញ​របស់​កីឡាករ Falcao ពី​ទឹកដី Stamford Bridge មានន័យថា​កីឡាករ​វ័យក្មេង Patrick Bamford នឹង​ទទួលបាន​ឱកាស​ក្នុង​ជម្រើស​ដំបូង​៕

adverise with khmeread
ប្រភព៖ ថកស្ប៉ត

មតិយោបល់