adverise with khmeread 1

ពេល​អ្នកដឹង​មូលហេតុ​ដែល​នាង​ដុត​សំបក​ស៊ុត អ្នក​ច្បាស់​ជា​លែង​បោះចោល​សំបក​ស៊ុត​តទៅទៀត​ជាមិនខាន​!

    ​តើ​អ្នកដឹង​ពី​របៀប​ប្រើប្រាស់​វីតាមីន និង​ជាតិ​រ៉ែ​ពី​ស៊ុត​ដែរ​ទេ​? ប្រសិនបើ​អ្នក​គោះ​ស៊ុត​ហើយ​យកទៅ​ចៀន រួច​បោះ​សំបក​វា​ចោល អ្នក​កំពុង​បោះចោល​របស់​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ហើយ​។​

​    ​សំបក​ស៊ុត​គឺ​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ ដែល​ល្អ​សម្រាប់​ឆ្អឹង​។ យោងតាម LA Healthy Living សំបក​ស៊ុតមាន​ផ្ទុក​នូវ​សារធាតុ​ល្អៗ​ក្នុងការ​ព្យាបាល​ធ្មេញ​ប្រហោង​ដោយសារ​ជាតិ​កាល់ស្យូម និង​ជាតិ​រ៉ែ ២៧ ផ្សេងទៀត​។​

​    ​ចំណាំ ៖ ប្រសិនបើ​អ្នក​ចង់​ប្រើ​សំបក​ស៊ុត​អ្នក​ត្រូវ​ជ្រើស​យក​ស៊ុត​សរីរាង្គ ចៀសវាង​ស៊ុត​គីមី និង​អ័រម៉ូន​។ ហើយ​ត្រូវ​ចម្អិន​ក្នុង​កម្រិត​កម្ដៅ ១៤០ ដឺ​ក្រេ ដើម្បី​សម្លាប់​បាត់​តេ​រី​មើលមិនឃើញ​។​

​    ​របៀប​ធ្វើ​៖
​    ​- យក​សំបក​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​។​
​    ​- យក​វា​ដាក់​ក្នុង​ឆ្នាំ​ទឹក​កំពុងពុះ​រយៈពេល ៣០ នាទី​។​
​    ​- បន្ទាប់មក​ស្រឹ​ត​ទឹក​ចេញ ហើយ​ដាក់​សំបក​ស៊ុត​ឆ្អិ​នោះ​ក្នុង​ម៉ាស៊ីន Micro Oven រយៈពេល ១៥ នាទី​។​
​    ​- ពេល​ដក​ចេញពី Micro Oven អ្នក​ត្រូវយក​ម៉ាស៊ីនទឹក​ក្រឡុង​ក្រឡុក​វា​ឱ្យទៅជា​ម្សៅ​។​

​    ​ទទួលទាន​វា ១/២ ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹកជា​រៀងរាល់ថ្ងៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ជាការ​ស្រេច​។ អាច​ពិសា​ពេល​ទទួលទាន​អាហារ​មួយណា​ក៏បាន ពិសា​មួយថ្ងៃ​តែម្តង​ប៉ុណ្ណោះ ដើម្បី​ឆ្អឹង​រឹងមាំ និង​សុខ​ភាពល្អ​ជារួម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់