adverise with khmeread 1

៨ រោគសញ្ញា​មហារីក​សួត​ដ៏​គ្រោះថ្នាក់​នេះ បើ​មិន​រវីរវល់ អាច​ហួសពេល​!

    ​មាន​មនុស្ស​ច្រើនណាស់​ដែល​កើត​ជំងឺមហារីក​សព្វថ្ងៃនេះ​។ មហារីក​សួត​គឺជា​ប្រភេទ​មហារីក​មួយ​ដែលមាន​ភាគច្រើន​ក្នុងសង្គម​បច្ចុប្បន្ន​។ ហើយ​ក្នុងចំណោម ២៧% នៃ​អ្នកជំងឺ បាន​ស្លាប់​ក្នុងប្រទេស​អាមេរិក​។ 

​    ​មាន​មនុស្ស​ចំនួន ៤០២.៣២៦ នាក់​ក្នុងប្រទេស​អាមេរិក​បាន​កើត​ជំងឺមហារីក​សួត និង​អត្រា​នេះ​ចេះតែ​បន្ត​កើនឡើង​។ ហើយ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ខាងក្រោម​នេះ សូមកុំ​បង្អង់​ពេល​យូរ សូម​ប្រញាប់​ទៅ​ពេទ្យ​ពិគ្រោះ​ជំងឺ​ជាបន្ទាន់​។​

​    ​១. ក្អក​ឈឺ ឬ​ក្អក​ប្ដូរ​សំឡេង​។ បើសិន​ក្អ​នោះ​មាន​ពណ៌​ច្រែស ឬ ខៀវ ឬ​ក្អក​ឈាម ត្រូវ​ទៅ​ពេទ្យ​ពិគ្រោះ​ជំងឺ​ជាបន្ទាន់​។​
​    ​២. ក្អក​ជាប់ ២ អាទិត្យ​មិនមែនជា​រឿង​ធម្មតា​ទេ អាចជា​រោគសញ្ញា​ដុះ​ដុំ​សាច់​ក្នុង​សួត​។​
​    ​៣. ឈឺទ្រូង និង​ក្រោយខ្នង​អាចជា​រោគសញ្ញា​មហារីក​សួត​។​
​    ​៤. ពិបាក​ដកដង្ហើម​៖ ប្រភេទ​មហារីក​នេះ​បណ្ដាលឱ្យ​សារធាតុ​រាវ​នៅ​កកកុញ​ជុំវិញ​សួត​របស់​អ្នក ជាហេតុ​ធ្វើឱ្យ​ពិបាក​ដកដង្ហើម​។​
​    ​៥. សំឡេង​ស្អក​៖ សំឡេង​ស្អក​ក៏​អាចជា​រោគសញ្ញា​មហារីក​សួត​ដែរ ដោយ​ដុំ​សាច់​ធ្វើឱ្យប៉ះពាល់​ដល់​មុខងារ​សរីរាង្គ​សាច់ដុំ Larynx​។​
​    ​៦. ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​។​
​    ​៧. ដកដង្ហើម​តឹង​ខ្លាំង​ដោយសារ​ដុះ​ដុំ​សាច់ និង​ហើម​នៅ​បំពង់ខ្យល់​។​
​    ​៨. ឈឺ​ឆ្អឹង ៖ រោគសញ្ញា​របស់​វា​ធ្វើឱ្យ​ឈឺ​ឆ្អឹងជំនីរ ឆ្អឹងត្រគាក ឆ្អឹងភ្លៅ ឆ្អឹងខ្នង និង​ស្មា​។ នេះ​មានន័យថា​មហារីក​រីក​រាលដាល​ដ​ល់​ឆ្អឹង​។​

​    ​ប្រសិនបើ​ជួប​បញ្ហា​ទាំងនេះ កុំ​បណ្ដែតបណ្ដោយ​ឱ្យសោះ ត្រូវ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់ ព្រោះ​ជីវិត​កើតមក​មានតែ​ម្ដង​ទេ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់