adverise with khmeread 1

បុរស​ជនជាតិដើម​អាមេរិក​នេះ​មក​ខ្ចីលុយ​ធនាគារ​តែ ៥០០ ដុល្លារ​ទេ តែ​ធ្វើឱ្យ​អ្នក​ធនាគារ​ស្ទើរ​ក្អួត​ឈាម​ពេល​សងលុយ​វិញ​!

    ​ថ្ងៃមួយ​មាន​បុរស​ជនជាតិ​ឥណ្ឌា (​ជនជាតិដើម​អាមេរិក​) វ័យ​ចំណាស់​ម្នាក់​ចង​ខ្ចីប្រាក់​ចំនួន ៥០០ ដុល្លារ ហើយ​គាត់​បាន​ទៅ​ធនាគារ​មួយ​។ ពេល​បុរស​នោះ​ទៅដល់ អ្នក​ធនាគារ​បាន​ទាញ​ក្រដាស​បំពេញបែបបទ​សម្រាប់​ខ្ចីប្រាក់​។​

​    ​អ្នក​ធនាគារ​សួរ​បុរស​ឥណ្ឌា​នោះ​ថា "​តើ​លោក​នឹងធ្វើ​អ្វី​ជាមួយនឹង​ប្រាក់​ទាំងនេះ​"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​ទិញ​គ្រឿងប្រាក់ ធ្វើ​គ្រឿងអលង្ការ និង​លក់​វា​"​។​

​    ​អ្នក​ធនាគារ​៖ "​តើ​លោក​មាន​វត្ថុ​បញ្ចាំ​ទេ​?"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​ស្អី​គេ​វត្ថុ​បញ្ចាំ​?"​។​
​    ​អ្នក​ធនាគារ​៖ "​វត្ថុ​បញ្ចាំ​គឺជា អ្វីមួយ​ដែលមាន​តម្លៃ​ស្មើនឹង​ប្រាក់កម្ចី​។ តើ​លោក​មាន​រថយន្ត​ទេ​?"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​បាទ​មាន រថយន្ត Chevy Pickup ស៊េរី​ឆ្នាំ ១៩៤៩"​។​

​    ​អ្នក​ធនាគារ​ងក់ក្បាល​ហើយ​សួរ​ទៀតថា​៖ "​ចុះ​ចំណែក​ឯង​សត្វ​ចិញ្ចឹម​វិញ​ម៉េច​ដែរ​?"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​បាទ ខ្ញុំ​មាន​សេះ​ចិញ្ចឹម​មួយ​ក្បាល​"​។​
​    ​អ្នក​ធនាគារ​សួរ​៖ "​តើ​សេះ​នោះ​អាយុ​ប៉ុន្មាន​ហើយ​?"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​មិនដឹង​ទេ គ្រាន់តែ​ដឹងថា​វា​ចាស់​ឡើង​ជ្រុះ​ធ្មេញ​អស់ហើយ​"​។​

​    ​ទីបំផុត​អ្នក​ធនាគារ​បានឱ្យ​ប្រាក់​កម្ចី ៥០០ ដុល្លារ​ទៅ​បុរស​នោះ​។ ប៉ុន្មាន​អាទិត្យ​ក្រោយមក បុរស​ចំណាស់​នោះបាន​ត្រឡប់មក​ធនាគារ​វិញ​។ គាត់​បាន​ទាញ​វិ​ក័យ​ប​ត្រ​មួយ​ហើយ​និយាយថា "​នេះ​ជា​លុយ​សង​"​។ បន្ទាប់មក​គាត់​បាន​យកលុយ​នោះ​ឱ្យ​អ្នក​ធនាគារ​ដើម្បី​បង់​សង​ប្រាក់កម្ចី ដែល​គាត់​បាន​ខ្ចី​។​

​    ​អ្នក​ធនាគារ​សួរថា​៖ "​តើ​លោក​នឹង​យកប្រាក់​ដែល​នៅសល់​ទៅធ្វើ​អ្វី​ដែរ​"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​ទុក​ក្នុង​ស្បែកជើង​"​។​
​    ​
​    ​អ្នក​ធនាគារ​៖ "​ហេតុអ្វី​លោក​មិន​ដាក់​ប្រាក់​បញ្ញើ​សម្រាប់​ប្រាក់​នៅសល់​របស់លោក​នៅ​ធនាគារ​របស់​យើង​?"​។​
​    ​បុរស​ជនជាតិ​ឥណ្ឌា​៖ "​ស្អី​គេ ប្រាក់​បញ្ញើ​?"​។​

​    ​អ្នក​ធនារ​គារ​ឆ្លើយ​៖ "​លោក ដាក់​ប្រាក់​ក្នុង​ធនាគារ​របស់​ពួកយើង ហើយ​ពួកយើង​នឹង​ថែរក្សា​ប្រាក់​ទាំងនោះ​ជូន​លោក​។ ប្រសិនបើ​លោក​ចង់​ប្រើ​ប្រាក់​ទាំងនោះ អ្នក​អាច​ដក​ប្រាក់​វិញ​បាន​"​។​

​    ​បុរស​ជនជាតិ​ឥណ្ឌា​នោះបាន​យកដៃ​ច្រត់​ចង្ការ​របស់គាត់ ហើយ​សួរ​អ្នក​ធនាគារ​នោះ​ទាំង​ហំ​ហាន​ថា "​តើ​លោក​ឯង​មាន​វត្ថុ​បញ្ចាំ​ទេ​?"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់