adverise with khmeread Teen

ហួសចិត្ត ! យុវតីវ័យ១៨ឆ្នាំគ្រោងរៀបការជាមួយបុរសវ័យ៦០ឆ្នាំ

            យុវតី​ម្នាក់​ ដែល​គ្រោង​នឹង​រៀបកា​រជាមួយ​នឹង​អតីត​អ្នក​យាម​សាលា​របស់​នាង​បានបង្ហើបប្រាប់ថា នាង​បានបាត់បង់​ភាពបរិសុទ្ធ​របស់នាង​ជាមួយ​បរុស​ចំណាស់រូបនេះបន្ទាប់ពី​ចាប់ផ្តើម​បង្កើតទំនាក់​ទំនង​ដោយ​សារតែ​អាហារសម្រន់​ Happy Meal នៅ​ហាង​ McDonald ។

            Lisa Miller ដែល​ឥឡូវមាន​វ័យ១៨​ឆ្នាំ​បាន​សុំលោក Jim Kerr វ័យ​៦០​ឆ្នាំ​រៀបការ​នៅ​កម្មវិធី​ Scottish International Airshow កាលពីសប្តាហ៍​មុន​។​ នាងគឺ​ជា​សិស្ស​នៅ​សាលា​ Woodfarm High School នៅ​តំបន់ East Renfrewshire ស្កុតឡែន ទីដែល​លោក Jim បំពេញ​ការងារ​ជា​អ្នក​យាម​សាលា។

            អ្នក​ទាំងពីរ​បាន​អះអាងថា ខ្លួន​បាន​ស្រឡាញ់​គ្នា​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ប៉ុន្តែ​នៅ​ដើម​សប្តាហ៍​នេះ មាន​ព័ត៌មាន​ថា លោក Jim Kerr ត្រូវ​បា​ន​បណ្តេញចេញពី​ការងារ​នៅ​ពេល​សាលា​បានដឹងពីទំនាក់ទំនង​ស្នេហានេះ។

            ឥឡូវ Lisa នេះ​បាន​លាតត្រដង​អំពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​និង​ពីរ​របៀប​ដែល​នាង​បាត់បង់ភាព​បរិសុទ្ធ​ជាមួយ​នឹងជីតា​ម្នាក់នេះ បន្ទាប់ពី​បាន​ទិញ​អាហារសម្រន់ Happy Meal ជូនគាត់ នៅ​ពេល​គាត់បោះបង់ប្រពន្ធរបស់​គាត់​ហើយមក​រកនាង។

            នាងនិយាយថា “​ខ្ញុំបាន​ទិញ​ Happy Meal ឲ្យ​គាត់​បន្ទាប់មកទិញនំនិង​ប៉េង​ប៉ោង​ពីរបីផងដែរ។ ខ្ញុំ​គ្មាន​លទ្ធភាព​ច្រើន​ទេ ប៉ុន្តែ​ព្យាយាម​ធ្វើ​ឲ្យ​វាកាន់តែ​ពិ សេស​តាមដែលអាចធ្វើទៅបាន​។ ក្រោយមកទៀត យើង​មើល​ភាព​យន្ត​ជាមួយ​គ្នា​។ អស់ពី​រឿងមួយចូល​រឿងមួយ ហើយ​អ្វីៗ​កាន់តែ​រំភើបទៅៗ”។

            នាងបន្តថា “​វាជា​លើក​ដំបូង​របស់ខ្ញុំ ប៉ុន្តែ​គ្មានសម្ពាធ​ទេ ហើយ​អ្វីៗ​គឺ​ដោយ​រលូនតែម្តង”។

            អ្នក​ទាំងពីរ​ ដែល​មាន​គម្លាតអាយុ​រហូត​ដល់​ទៅ​៤២​ឆ្នាំ​នោះ បាន​បដិសេធ​ថា មិន​បាន​ស្គាល់គ្នា​ទេ កាលនាង Lisa នៅ​ជា​សិស្ស​ ហើយ​និយាយថា ទើប​នឹង​ស្និទ្ធស្នាល​រយៈ​ពេល​ជាង​មួយឆ្នាំ​នេះ បន្ទាប់ពី​នាង​ចាកចេញពី​សាលា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់