adverise with khmeread Rocco  ritchie and maradonna

Madonna និង Guy Ritchie ដោះស្រាយជម្លោះជុំវិញសិទ្ធិជាអាណាព្យាបាលលើកូនប្រុស

          មន្ត្រីតុលាការ​បាន​និយាយកាល​ពីថ្ងៃពុធថា តារា​ចម្រៀង​ប៉ប់ Madonna និង​អតីត​ស្វាមី Guy Ritchie បាន​ដោះស្រាយ​ជម្លោះ​ដណ្តើម​គ្នាធ្វើ​ជា​អាណា​ព្យា​បាល​លើកូន​ប្រុស​ឈ្មោះ Rocco អាយុ​១៦​ឆ្នាំ​។

          Madonna វ័យ​៥៨​ឆ្នាំ​និងលោក Ritchie វ័យ​៤៧​ឆ្នាំ​មាន​ជម្លោះ​ផ្លូវ​ច្បាប់​ជុំវិញ​កូនប្រុស​របស់​ខ្លួនតាំងពី​ខែ​ធ្នូ​មក​ម្ល៉េះ នៅពេល​កូនប្រុស​វ័យ​ជំទង់រូបនេះ​មិន​ស្តាប់តាម​ដីកា​បង្គាប់របស់តុលាការ​ឲ្យ​ចាក​ចេញពី​គេហដ្ឋាន​របស់​លោក Ritchie មក​រស់នៅ​ជាមួយ​នឹង​ម្តាយ​នៅទីក្រុងញូវយ៉ក។

          តារាចម្រៀង​ម្ចាស់បទ “Material Girl” និង​លោក Ritchie ជាអ្នក​ដឹកនាំ​រឿង​ “Sherlock Holmes” ឆ្នាំ​២០០៩នោះ បាន​រៀបកា​រជាមួយគ្នា​កាលពី​ឆ្នាំ​២០០០។ បន្ទាប់ពី​មកបានលែង​លះ​កាល​ពីឆ្នាំ​២០០៨​ ពួកគេ​យល់ស្របថា Rocco នឹង​រស់​នៅ​ជាមួយ Madonna ។

          លោក Lucian Chalfen អ្នក​នាំពាក្យ​សម្រាប់តុលាការ New York State បាន​បញ្ជាក់ថា ករណី​នេះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ហើយកាល​ពី​ថ្ងៃពុធ​ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែមទេ។

          ព័ត៌មាន​លម្អិត​នៃការដោះ​ស្រាយ​ជម្លោះនេះ ក៏មិន​ត្រូវ​បាន​បង្ហាញនៅ​ក្នុង​កំណត់ហេតុ​​តាម​ប្រព័ន្ធអ៊ីនធើណិត​ផងដែរ។ មេធាវីរបស់ Madonna និង Ritchie មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​បានទេ៕

adverise with khmeread

មតិយោបល់