adverise with khmeread Se7en and lee da hae

តារាចម្រៀង Se7en និងតារាស្រី Lee Da-hae ទទួលស្គាល់ទំនាក់ទំនងស្នេហាជាមួយនឹងគ្នា

          តារា​ចម្រៀង Se7en វ័យ​៣១​ឆ្នាំ​និង​តារាស្រី Lee Da Hae វ័យ​៣២​ឆ្នាំ​បាន​បញ្ជាក់​ថា ពួកគេមាន​ទំនាក់ទំនង​ស្នេហា​អស់រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ។

          កន្លងមក​មាន​បណ្តាញ​ព័ត៌មាន​រាយការណ៍​ថា បាន​ឃើញ​អ្នក​ទាំង​ពី​រ​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។ តារាទាំងពីរនេះ​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់គ្នាទៅវិញទៅមក​ក្នុង​គ្រាលំបាក​ នេះបើ​តាម​ទីភ្នាក់ងារ Eleven 9 ។ តាម​ព័ត៌មាន​ថា អ្នកទាំងពីរ​បាន​ជួបគ្នា​តាម​រយៈ​មិត្ត​ភក្តិ​ ហើយ​តារា​ស្រីរូបនេះបាន​ចេញ​មុខ​ការពារ​ Se7en នៅ​ពេល​តារា​ចម្រៀង​រូបនេះត្រូវ​បាន​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​២០១៣ បន្ទាប់ពី​ចូល​ទៅហាងម៉ាស្សា​ ដែល​តាមចោទថា ពាក់ព័ន្ធនឹង​ការ​ស្វែង​រក​សេវាពេស្យា​កម្ម អំឡុង​ពេល​បំពេញកាតព្វកិច្ច​យោធា។

          បទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Yonhap News Agency Se7en ដែល​បច្ចុប្បន្ន​ត្រៀម​ចេញអាល់ប៊ុម​ថ្មី បានបង្ហាញ​ការ​ដឹងគុណចំពោះ Lee Da Hae ដែល​បាន​ទទួ​ល​យក​ខ្លួន​ដោយ​គ្មាន​ការ​រើស​អើង​។ Lee Da Hae បច្ចុប្បន្ន​កំពុង​ថត​ភាព​យន្ត​ភាគទូរទស្សន៍ថ្មី​របស់​​ចិន។

          កាលពីឆ្នាំ​២០១៤ Se7en បាន​បញ្ចប់​ទំនាក់ទំនង​ស្នេហា​រយៈ​ពេល​១២​ឆ្នាំ​ជា​មួយ​នឹង​តារាស្រី Park Han Byul ៕

adverise with khmeread

មតិយោបល់