adverise with khmeread Unnamed %285%29

ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​មនុស្ស​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​ទីតាំង​ផ្សេងគ្នា​ឃាត់​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ហើយនឹង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃស្អែក​នេះ​។​

    ប៉ូលិស​និយាយថា ទីតាំង​ទី​១-​ចំណុច​សួន​រូប​ត្រី​នៅ​ច្រាំងទន្លេ ​(​ផ្សារ​ក្រោម​)​ ភូមិ​ផ្សារឆ្នាំង ​សង្កាត់​ផ្សារឆ្នាំង, ទី​២-​ចំណុច​តៀម​លក់​កាហ្វេ​យ៉ី​ហោ ​(​ឌី​ជេ​កណ្ដុល​)​ ភូមិ​កណ្តាល​ សង្កាត់​កំពង់ឆ្នាំង, ទី​៣-​ចំណុច​ផ្ទះសំណាក់​យ៉ី​ហោ​ (​ពេជ្រ​សុទ្ធ​)​ ភូមិ​ត្រពាំង​ចឹ​ក្សា​រ​ សង្កាត់​កំពង់ឆ្នាំង ​និង​ទី​៤- ចំណុច​ផ្ទះ​បើក​កា​រ៉ា​អូ​ខេ យ៉ី​ហោ ​(​កា​រ៉ា​អូ​ខេ​គ្រួសារ​)​ ភូមិ​ធម្មយុត្តិ​ សង្កាត់​ប្អេ​រ កាលពី​ថ្ងៃទី​៩​ កញ្ញា​ ឆ្នាំ​២០១៦ ​ចាប់ពី​ម៉ោង​១២​ដល់ ​ម៉ោង​៦​កន្លះ​ល្ងាច​នាទី​។​

    ជា​លទ្ធផល​ប៉ូលិស​បង្ក្រាប​ ៖​ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​គឺ​១-​ឈ្មោះ ពៅ សុ​ភ័​ក្រ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ ​សង្កាត់​ខ្សា​ម​,​ ២-​ឈ្មោះ ប៉ាង សុ​ភ​ត្រា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន់ ​ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ, ៣-​ឈ្មោះ ចេង ទិ​ត្យ​ចិ​ត្រា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលាប្អៀរ ៤-​ឈ្មោះ ស៊ិ​ន ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ សង្កាត់​កំពង់ឆ្នាំង, ៥-​ឈ្មោះ ម៉ន តុលា ភេទ​ប្រុស​ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ សង្កាត់​កំពង់ឆ្នាំង​ និង​៦-ឈ្មោះ ​ជុំ យូ​សែ​ប ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិធម្មយុត្តិ សង្កាត់​ប្អេ​រ​។​

    ដកហូត​វត្ថុតាង ៖ ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា ១​កញ្ចប់​តូច​,​ ទូរស័ព្ទដៃ​៣​គ្រឿង​, ​លុយ​ខ្មែរ ៩០០០០​រៀល​និង​ឧបករណ៍ ​និង​សម្ភារៈ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃស្អែក​នេះ៕

adverise with khmeread

មតិយោបល់