adverise with khmeread 14315845 1116469655106575 1935701705 o

ឃុំខ្លួន​បុរស​ម្នាក់​ពីបទ​ដោយ​ហិង្សា​អ​នីតិ​សង្វាស​ជន​

    កំពង់ចាម ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៥១២ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​ជនជាប់ចោទម្នាក់ ពីបទ​ហិង្សា​ដោយ​អ​នីតិ​សង្វាស​ជន​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​គក​លិច ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

    ប៉ូលិស​និ​យា​យា​ថា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ស្រុក​ព្រៃឈរ​ បាន​ប្រើប្រាស់​ជំនាញ​បង្ក្រាប​ករណី​ហិង្សា​ដោយ​អ​នីតិ​សង្វាស​ជន​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ សេក ពោន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​គក​លិច ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ទៅតាម​បញ្ញត្តិ​ច្បាប់ មាត្រា​២២២ នៃ​ក្រមព្រហ្មទណ្ឌ៕

adverise with khmeread

មតិយោបល់