adverise with khmeread 263066

ក្លឹប​យក្ស Juventus និង Bayern Munich តាម​ទិញ​ខ្សែការពារ​បិសាច​ក្រហម Matteo Darmian

ក្រុម​សេះបង្កង់ Juventus និង​ក្រុម Bayern Munich ត្រូវបាន​រាយការណ៍​មក​ថា​បាន​ប៉ុនប៉ង​បញ្ចុះបញ្ចូល​កីឡាករ Matteo Darmian របស់​ក្លឹប​បិសាច​ក្រហម Manchester United​។​

​កីឡាករ​រូបនេះ​ចាប់ផ្តើម​រដូវ​កាល​បាន​យ៉ាង​ល្អ​ឲ្យ​ក្រុម Man Utd ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​ទើប​ធ្វើ​ឲ្យ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​មាន​ទម្រង់​លេង​ធ្លាក់ចុះ និង​បាត់បង់​តំណែង​ជម្រើស​ដំបូង​ក្នុង​ក្រុម​។ បើ​យោងតាម​សារព័ត៌មាន Sport Bild គ្រូបង្វឹក​លោក Massimiliano Allegri និង Carlo Ancelotti ចាប់អារម្មណ៍​ទៅលើ​អតីត​កីឡាករ​របស់​ក្រុម Torino រូបនេះ ដែល​អាចធ្វើ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះឡើង​ក្នុងការ​ដណ្តើម​ទិញ​កីឡាករ Darmian នៅ​ចុងរដូវ​កាល​នេះ​ទៀតផង​។​

​ដើម្បី​ជៀសវាង​អំពី​តម្លៃ​ខ្លួន​កីឡាករ​រូបនេះ​កាន់តែ​ថ្លៃ​នោះ ក្លឹប​សេះបង្កង់​ប្រហែលជា​មានបំណង​ទិញ​រូបគេ​ក្នុង​ខែមករា​នេះ​តែម្តង​។ ខ្សែការពារ Darmian អាច​លេង​ក្នុង​តំណែង​ខ្សែការពារ​ទាំង​ឆ្វេង​និង​ស្តាំ​ក៏បាន​៕

 

adverise with khmeread

មតិយោបល់