adverise with khmeread 14285393 1116474371772770 113559847 o

ឃាត់​ស្រី​ស្អាត​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ផ្សារ​ស្នួល​

    ក្រចេះ ៖ កម្លាំង​ល្បាត​របស់​ប៉ូលិស​ស្រុក​ស្នួល​នៅ​ព្រឹក​ថ្ងៃ​១០ កញ្ញា បានធ្វើ​ការចាប់​ឃាត់ខ្លួន​នារី​សង្ស័យ​ម្នាក់​ពីបទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេ្ត​ក្រចេះ ដោយ​ដកហូត​ថ្នាំញៀន​១​កញ្ចប់​ធំ។​

    លោក​វរសេនីយ៍ត្រី ប៊ុន នឿន​អធិការរង​ប៉ូលិស​ស្រុក​ស្នួល បានឱ្យដឹងថា នារី​សង្ស័យ​រូបនេះ​ឈ្មោះ​ សុខ វី​ហ្សា ហៅ​អា​ហ្សា អាយុ​៣២​ឆ្នាំ រស់នៅក្នុង​ស្រុក​ស្នួល​។ ក្នុងការ​ឃាត់ខ្លួន​នារី​សង្ស័យ​កម្លាំង​ប៉ូលិស​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​) ​បាន​ចំនួន​១​កញ្ចប់​ធំ ព្រមទាំង​សម្ភា​រៈវេច​ខ្ចប់​ទុក​សម្រាប់​ជួញដូរ​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់