adverise with khmeread Unnamed %281%29

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស៊ីធរ​កណ្តាល​

    ព្រៃវែង ៖ កម្លាំង​ប៉ូលិស​ស្រុក​ស៊ីធរ កណ្ដាល បាន​សហការ​ជាមួយ​កម្លាំង​ជំនាញកា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង​ឃាត់​បុរស​ម្នាក់​ពីបទ រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ថ្ងៃទី​១០​ ខែកញ្ញា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៣ និង ២០​នាទី នៅ​ចំណុច​ភូមិ​ស្វាយ​សាក់ ​ឃុំ​ពោ​ទី​ស្រុក​ស៊ីធរ​កណ្ដាល​។​

    ប៉ូលិស​និយាយថា ប៉ូលិស​ខេត្តព្រៃវែង​បាន​ប្រើ វិធិ​ញុះ ញ៉ុ​ង​ចាប់បាន​មុខសញ្ញា​ម្នាក់​ឈ្មោះ ​រុន រ៉ា​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​នៅ​ភូមិ​ស្វាយ​សាក់​ ឃុំ​ពោ​ទី​ ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្តព្រៃវែង ជា​អ្នក​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​និង​ផ្ទះ​របស់ខ្លួន​ផ្ទាល់​តែម្ដង​។​ សម្ភារៈ​វត្ថុតាង​ចាប់​យកបាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់ តូច និង សម្ភារៈ​សំរាប់​ជក់​មួយចំនួនទៀត​។​

    ក្នុងករណី​ខាងលើ​សមត្ថកិច្ច​កំពុង​កសាង សំណុំរឿង​តាម​នីតិវិធី​ប​ញ្ជួ​ន​ទៅ​ការិយាល័យ​ជំនាញ ប្រឆាំង​គ្រឿងញៀន៕
 

adverise with khmeread

មតិយោបល់