adverise with khmeread 38295de900000578 3783257 image a 32 1473525455178

Pep Guardiola ចេញមុខ​ការពារ​កំហុស​របស់ Bravo ថា​លេង​ល្អ​មិន​ធ្លាប់​ឃើញ​ពីមុន ទោះ​អ្នកចាំទី​នេះ​លេង​ភ្លាត់​ច្រើន​

    ​Pep Guardiola ទទូចថា Claudio Bravo បានបង្ហាញ​សបញ្ជាក់​ថា​គាត់​គឺជា​អ្នកចាំទី​ឆ្នើម​ដាច់​គេ​ក្នុងចំណោម​អ្នកចាំទី​ដទៃទៀត ដែល​គាត់​មិន​ធ្លាប់​បានឃើញ​ពីមុនមក​ឡើយ​នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងជំនួប Manchester Derby កាលពី​ថ្ងៃ​សៅរ៍​។​

​    ​អ្នកចាំទី​អន្តរជាតិ​ឈី​លី ដែល​ត្រូវបាន​ធានា​ដោយ​មេឃ​ខៀវ Manchester City ដើម្បី​ចាប់យក​ឱកាស​ទទួល​ស្រោមដៃ​ពេញសិទ្ធិ​ពី Joe Hart នៅលើ​ទឹកដី Etihad Stadium លេង​មិន​បានល្អ​សោះ​នៅ​តួនាទី​របស់ខ្លួន​និង​បានផ្តល់​កាដូ​ឱ្យ​បិសាច​ក្រហម Manchester United នូវ​គ្រាប់​បាល់​របស់​ពួកគេ មុនពេល​ដែល​គាត់​បាន​រួចខ្លួន​ពី​ការពិន័យ​ចំពោះ​ការបង្ក​កំហុស​លើ Wayne Rooney ដែល​ស័ក្តិសម​នឹង​ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​អំឡុង​ជ័យជម្នះ ២-១ របស់​ពួកគេ​នៅលើ​ទឹកដី Old Trafford​។​

​    ​ប៉ុន្តែ​អ្នកចាត់ការ​របស់គាត់​បាន​បន្ត​គាំទ្រ​អ្នកចាំទី​រូបនេះ​រហូត បន្ទាត់​ពី​បញ្ចប់​ការប្រកួត ខណៈដែល Guardiola អះអាងថា Bravo ជួប​រឿង​ស៊យ​ខ្លះ​នៅ​ល្ងាច​ដ៏​អស្ចារ្យ​។​

​    ​គាត់​បាន​បញ្ជាក់ថា "Claudio មាន​ទម្រង់​ដ៏​ពិ​សេសមួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នោះឡើយ​ពេលដែល​អ្នកបង្កើត​នូវ​ឱកាស​មួយ​សម្រាប់​គ្រាប់​បាល់​។ បន្ទាប់មក​នោះ​គាត់​បន្ត​លេង​ក្នុង​សាង​ចេញពី​ក្រោយ រួច​ទាត់​បាល់​ផ្លោង​ដើម្បី​ទាញ​កីឡាករ​របស់​យើង​ចេញទៅ​ស៊ុត​តែម្តង​"​។ 

​    ​គាត់​បាន​បន្តទៀតថា "​ចំពោះ​ខ្ញុំ ទាំងនោះ​គឺមាន​ន័យ​ជាច្រើន​សម្រាប់​ខ្ញុំ ដោយសារតែ​នៅក្នុង​ពិភព​បាល់ទាត់​ពេលដែល​អ្នកធ្វើ​ឱ្យមាន​កំហុស​មួយ វា​អាស្រ័យ​លើ​របៀប​ដែល​អ្នកមាន​ប្រតិកម្ម​ទៅនឹង​កំហុស​នោះ​។ គាត់​ពិតជា​មិនមាន​សំណាង​ក្នុងស្ថានភាព​នេះ ដោយសារតែ​ខ្ញុំ​គិតថា​គាត់​បាន​ប៉ះទង្គិច​ជាមួយ Stones ហើយ​ពេលខ្លះ​រឿងនេះ​វា​នឹង​កើតឡើង វា​ជា​បាល់ទាត់​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់