adverise with khmeread 1

មើលងាយចំណូលថ្មី! Barcelona ស្ពឹកមុខចាញ់សិស្សប្អូន Alaves ក្នុងទឹកដីខ្លួនឯង

    ​អ្នកមាន​បុណ្យ Barcelona បានទទួល​រង​នូវ​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដោយ​ក្រុម​ចំណូល​ថ្មី​ទើបនឹង​ឡើងមក Alaves បំបាក់​ក្នុង​លទ្ធផល ២-១ កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Luis Enrique ដក Lionel Messi និង Luis Suarez ចេញពី​ការចាប់ផ្តើម​ជម្រើស​១១​នាក់​ដំបូង​របស់ខ្លួន​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Deyverson បានធ្វើឱ្យ​ទឹកដី Nou Camp មាន​ភាពស្ងាត់ជ្រងំ ពេលដែល​គាត់​អា​ចរក​គ្រាប់​បាល់​នាំមុខ​ទៅលើ​ម្ចាស់ផ្ទះ​ពី​ការ​វ៉ៃ​កាត់​ពី​ចម្ងាយ​របស់ Kiko Femenia​។​

​    ​យ៉ាងណាក្តី​ខ្សែការពារ​របស់​ក្រុម​អ្នកមាន​បុណ្យ Jeremy Mathieu ក៏បាន​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​មកវិញ​ផងដែរ​ពី​ការលើក​បាល់​ជ្រុង​ពី Neymar​។​

​    ​Ibai Gomez បានសម្រេច​គ្រាប់​បាល់​ជ័យជម្នះ ដោយបាន​ផ្តួល​អ្នកចាំទី​ដែល​បង្ហាញ​មុខជា​លើកដំបូង​របស់ខ្លួន Jasper Cillessen យ៉ាង​ងាយស្រួល ដែល​វា​បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី Messi ត្រូវបាន​ប្តូរ​ចូល​ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានភាព​របស់​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga​។​

​    ​តួអង្គ​សំខាន់​ម្នាក់ទៀត​របស់​ក្រុម​អ្នកមាន​បុណ្យ Suarez ក៏ត្រូវ​បានដាក់​បញ្ចូល​បន្ថែមទៀត​ផងដែរ បន្ទាប់ពី​គ្រាប់​បាល់​របស់ Gomez បានកើត​ឡើង ប៉ុន្តែ​ក្រុម​ភ្ញៀវ Alaves បាន​បដិសេធ​ការប្រឹងប្រែង​ងើបឡើង​វិញ​របស់​ក្រុម​ម្ចាស់ផ្ទះ ដោយបាន​ឈោង​ចាប់យក​កំណត់ត្រា​ឈ្នះ​ជា​លើកដំបូង​ក្នុង​ទឹកដី Nou Camp ចាប់តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ​។​

​    ​Barcelona បច្ចុប្បន្ន​មាន​បី​ពិន្ទុ​នៅ​ពីក្រោយ​អ្នក​ឈរ​នៅលើ​កំពូល​តារាង​អធិរាជ​ស Real Madrid ដែល​បាន​ផ្តួល Osasuna ក្នុង​លទ្ធផល ៥-២ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ រួម​ជាមួយនឹង​គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​របស់ Cristiano Ronaldo ដែល​ទើបនឹង​ងើប​ពីរ​បួស​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់