Fc barcelona v real madrid cf la liga

Cristiano Ronaldo វាយបកលើ Xavi ស្ទើរក្អួតឈាម

    ​Cristiano Ronaldo បាន​វាយបក​ទៅលើ​អ្នក​រិះគន់​រូបគាត់ ដោយបាន​អះអាង​យ៉ាង​ហំហួន​ថា "​ខ្ញុំ​គឺជា​កីឡាករ​ដែល​គេ​បាន​ស្វែងរក​ច្រើនជាងគេ​នៅលើ​អ៊ីនធឺណិត​"​។​

​    ​កាលពីដើម​សប្តាហ៍​នេះ វីរបុរស​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona និង​អេ​ស្ប៉ា​ញ Xavi បាន​បញ្ជាក់ថា Ronaldo នឹង​នៅតែ​ជា​កីឡាករ​ល្អ​លំដាប់​ទី​ពីរ​នៅ​ពីក្រោយ​កីឡាករ​ពាក់​លេខ ១០Lionel Messi​។

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វិទ្យុ​អេ​ស្ប៉ា​ញ​ថា "​មានតែ​មនុស្ស​ល្ងង់​ដែល​ចេះ​លេង​បាល់ទាត់​នឹង​គេ​ដែរ​តែ​ម្នាក់​គត់ មិន​ទទួលស្គាល់ Cristiano គឺជា​វីរជន​បាល់ទាត់​។ ប៉ុន្តែ​គាត់​គ្រាន់តែ​មានសំណាង​អាក្រក់​ប៉ុណ្ណោះ​ដែល​បាន​ស្ថិតនៅ​ជំនាន់​ជាមួយ Leo"​។​

​    ​ទោះបីជា Xavi លើកឡើងថា Ronaldo គឺជា​កីឡាករ​កំពូល​ម្នាក់ ប៉ុន្តែ​ក្បាលម៉ាស៊ីន​គ្រាប់​បាល់​ល្អ​ដាច់​គេ​គ្រប់​ជំនាន់​របស់​អធិរាជ​ស Real Madrid គឺ​ពិតជា​មិន​ពេញចិត្ត​ជាមួយនឹង​មតិ​បញ្ឆិតបញ្ឆៀង​របស់​វីរបុរស​អេ​ស្ប៉ា​ញ​រូបនេះ​ឡើយ​។​

​    ​Ronaldo បានបញ្ជាក់​បន្ទាប់ពី​អា​ចរក​គ្រាប់​បាល់​ក្នុងការ​វិលត្រឡប់​ពីរ​បួស​ដំបូង​របស់គាត់​វិញ​ក្នុង​ជ័យជម្នះ ៥-២ ទៅលើ Osasuna ថា "​ការស្វែងរក​ឈ្មោះ​ច្រើនជាងគេ​សម្រាប់​កីឡាករ​នៅលើ​អ៊ីនធឺណិត គឺ​ខ្ញុំ​"​។

​    ​គាត់​បាន​បន្តទៀតថា "​អ្នក​ទាំងនោះ​គ្រាន់តែ​ចង់បង្ហាញ​ខ្លួន​នៅលើ​គម្រប​មុខ ឬ​ផ្សព្វផ្សាយ​វត្ថុ​មួយចំនួន​ដោយនិយាយ​អំពីខ្ញុំ​។ តើ​វា​មិន​សំខាន់​ឡើង​សម្រាប់​ខ្ញុំ​ចំពោះ​អ្វីដែល Xavi បាន​និយាយ​។ គាត់​បានឈ្នះ​អ្វី​គ្រប់យ៉ាង ប៉ុន្តែ​គាត់​មិន​ធ្លាប់​ឈ្នះ Ballon d’Or នោះឡើយ ខ្ញុំ​មាន​បី​"៕

 

ប្រភព៖ Mirror

មតិយោបល់