adverise with khmeread Untitled 1

សេះមួយ​ក្បាល​ដែល​ឈរ​ឱ្យ​មនុ​ស្សថត​នៅ​អង្គរវត្ត​ត្រូវ​រថយន្ត​បើក​បុក​ងាប់​យ៉ាង​អាណោចអាធ័ម​

     សៀមរាប  ៖ សេះមួយ​ក្បាល​ដែល​តែងតែ​នៅ​អង្គរវត្ត​ធ្លាប់​ដឹក​ក្រុមគ្រួសារ​លោកអ្នក​ជិះ​ថត នៅពេលនេះ​ត្រូវបាន​ឡាន​បុក​ស្លាប់​ហើយ កាលពី​យប់​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០១៦​នៅតាម​បណ្ដោយ​ផ្លូវ ៦០ ស្ថិតនៅ​ក្រុង​- ខេត្តសៀមរាប  ។​

     លោក​យស់  ស៊ីថា បាន​បង្ហោះ​ព័ត៌មាន​និង​រូបភាព​ខាងលើនេះ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ហើយ​មាន​ប្រិយមិត្ត​ជាច្រើន​បាន​រះ​គន់​ដល់​ម្ចាស់​ឡាន​បើក​លឿន​ពេក ហើយ​បុក​សត្វ​សេះ​ងាប់​មិន​ទទួលខុសត្រូវ​៕​

adverise with khmeread

មតិយោបល់