adverise with khmeread 1

ហង្សក្រហមបន្តបំផ្លាញក្តីសង្ឃឹមរបស់ម្ចាស់ជើងឯកលីក ប៉ុន្តែនរណាជាតួឯក ដែលបំបាក់កញ្ជ្រោងផុយៗយប់មិញនេះ

    ​ហង្ស​ក្រហម Liverpool បាន​អបអរ​នូវ​ការដាក់​បង្ហាញ​តំបន់​អ្នកទស្សនា​ថ្មី​ទើប​កែលម្អ​របស់​ពួកគេ​ជាមួយនឹង​លទ្ធផល​ដ៏​ត្រចះត្រចង់ ៤-១ លើ​ម្ចាស់​ការពារ​តំណែង​ជើងឯក​លី​ក​កញ្ជ្រោង Leicester នៅលើ​ទឹកដី Anfield កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​
​    ​
​    ​ហង្ស​ក្រហម​បានដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ទៅលើ​តំបន់​ការពារ​របស់​គូប្រកួត និង​អាច​រក​លទ្ធផល​នាំមុខ ២-០ ត្រឹម​នាទី​៣០ ដែល​ធ្វើបាន​ដោយ Roberto Firmino និង Sadio Mane ខណៈដែល​ក្រុម​របស់លោក Claudio Ranieri បាន​ជួប​បញ្ហា​ទប់ទល់​ជាមួយនឹង​ល្បឿន​នៃ​ការប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ពួកគេ​។​
​    ​
​     Lucas Leiva របស់​ហង្ស​ក្រហម បាន​ហុចដៃ​ឱ្យ​កញ្ជ្រោង​មានសង្ឃឹម​ខ្លះៗ​មកវិញ ខណៈដែល​គាត់​ធ្វើឱ្យ​មានការ​ធ្លោះ​ធ្លោយ​បន្សល់​បាល់​ទៅដល់ Jamie Vardy ត្រឹម​ចម្ងាយ​ដ៏​កៀក​មួយ​ជាមួយនឹង​ទី ហើយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ក៏​មិនបាន​ធ្វើឱ្យ​ឱកាស​ដ៏​ល្អ​មួយ​នេះ​កន្លង​ផុតពី​ដៃ​នោះដែរ​។​

​    ​ប៉ុន្តែ​គ្រាប់​បាល់​ដ៏​ស្រួច​នៅ​នាទី ៥៦​ស៊ុត​ចេញពី​ចម្ងាយ​របស់ Adam Lallana បាន​នាំឱ្យ​ហង្ស​ក្រហម​ឆ្ពោះទៅរក​អំណាច​ដ៏​ក្លៀវក្លា​ម្តងទៀត មុនពេល​ដែល Firmino អាច​សម្រេច​គ្រាប់​បាល់​ទី​ពីរ​របស់គាត់​នៅ​នាទីចុងក្រោយ​នៃ​ការប្រកួត ដែល​សម្រេចបាន​ដោយ​គ្មាន​រនាំង​ការពារ បន្ទាប់ពី​ការសម្រេច​ការងារ​ដ៏​វ័យ​ឆ្លា​យ​ពី Mane ។​

ការ​ស្ទាបស្ទង់​កម្រិត​លេង​របស់​កីឡាករ Liverpool
​    ​
- Simon Mignolet (៦)

​    ​នៅសល់តែ​ពេលវេលា​ប៉ុណ្ណោះ​ជា​បញ្ហា មុនពេល Loris Karius ចូលមក​យក​តំណែង​អ្នកចាំទី​ពាក់អាវ​លេខ ១​។​

- Nathaniel Clyne (៧)

​    ​ចំណាយ​ពេលវេលា​ជាច្រើន​នៃ​ការប្រកួត​ដើម្បី​ផ្តល់ជំនួយ​នៅឯ​តំបន់​ប្រយុទ្ធ​ខាងស្តាំ ប៉ុន្តែ​គាត់​មិនបាន​បំភ្លេច​នៅ​តួនាទី​របស់គាត់​នោះឡើយ​។​

- Lucas Leiva (៥)

​    ​កំហុស​ដ៏​អាក្រក់ នៅ​ចំពោះមុខ Klopp ដោយបាន​ផ្តល់​ការដូ Vardy ស្រោចស្រង់​ក្តីសង្ឃឹម​មួយរយៈ​ពេល​ខ្លី​សម្រាប់​ម្ចាស់​ជើងឯក​។​

- Joel Matip (៨)

​    ​ថ្ងៃ​ដំបូង​របស់​ខ្សែការពារ​រូបនេះ ប៉ុន្តែ​មើលទៅ​មុខស្រួច​ជាង​ការរំពឹងទុក​។​

- James Milner (៦)

​    ​ប្រធាន​ក្រុម​ដែលមាន​តំណែង​ត្រឹម​ត្រូវជា​ខ្សែបម្រើ ត្រូវដាក់​ឱ្យ​លេង​ជា​ខ្សែការពារ​ស្លាប​ឆ្វេង​ជំនួស Moreno ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​តែងតែមាន​ដែន​កំណត់​របស់​វា​។​

- Georginio Wijnaldum (៧)

​    ​កាល​នៅ Newcastle រូបគេ​សម្បូរ​លុយ​ចាយ តែ​ពុំ​សូវ​បាន​លេង​ទេ​។

- Jordan Henderson (៦)

​    ​ធ្វើ​បំលាស់​ទី​បាន​រហ័ស​ជាងគេ​និង​មាន​ប្រសិទ្ធភាព​នៅ​តំបន់​កណ្តាល​។​

- Adam Lallana (៧)

​    ​សកម្ម​ភាពជា​វីរបុរស​ចុងក្រោយ​បំផុត​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុងការ​ប្រកួត​ជាមួយ​ស្លូ​វ៉ា​គី ស្ថិតនៅលើ​គោលដៅ​ម្តងទៀត ចំពោះ​ការដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ជាមួយនឹង​គ្រាប់​បាញ់​ពី​ចម្ងាយ​ទៅលើ​គូប្រកួត​ជាច្រើន​ជើង​។​

- Roberto Firmino (៨)

​    ​គាត់​បំពេញការងារ​ជាច្រើន​ក្នុងការ​ប្រកួត​នឹង​ទទួលបាន​សំណង​មកវិញ​ជាមួយ​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​ដ៏​ផ្អែម​ឆ្ងាញ់​។​

- Daniel Sturridge (៦)

​    ​លេង​ល្អ ប៉ុន្តែ​មិនជា​ទី​រំពឹង​ទេ​។

- Sadio Mane (៩) កីឡាករ​ល្អ​ប្រចាំការ​ប្រកួត​

​    ​ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅលើ​ទឹកដី​ថ្មី​របស់ខ្លួន គាត់​អាច​រក​គ្រាប់​បាល់​មួយ​គ្រាប់ និង​បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់