adverise with khmeread 2

Aleksandar Kolarov បាត់បង់ធ្មេញអស់មួយ ដោយសារប្រឹងជួយ Man City ពេក

    ​មេឃ​ខៀវ Manchester City បាន​ផ្តួល​ជើងកាង​រួម​តំបន់​ដែលជា​គូប្រជែង​យក្ស​របស់ខ្លួន​បិសាច​ក្រហម Manchester United ដោយបាន​ធ្វើឱ្យ​ពួកគេ​អាច​ហក់​ចូលទៅក្នុង​កំពូល​តារាង និង​រក្សា​កំណត់ត្រា​មិន​ចាញ់​របស់ខ្លួន​បាន​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ប៉ុន្តែ​ជោគជ័យ​នោះ​គឺ​បានមកពី​ការរួមចំណែក​យ៉ាងច្រើន​ពី​ខ្សែការពារ​អន្តរជាតិ​សែ​ប៊ី Aleksandar Kolarov ។​

​    ​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ខណៈដែល​មេឃ​ខៀវ​អាច​បន្ត​បង្អួត​ពី​អំណាច​របស់ខ្លួន​បន្តទៀត​ជាមួយនឹង​លទ្ធផល​ជ័យជម្នះ ២-១ ប៉ុន្តែ​គាត់​បាន​ចាកចេញ​ពីលើ​សមរភូមិ​វាលស្មៅ​របស់គាត់​វិញ​ដោយបាន​បាត់បង់​ធ្មេញ​អស់​មួយ​ផងដែរ​។​

​    ​អ្នកចាំទី​ដៃ​ទី​ពីរ​របស់​មេឃ​ខៀវ Willy Caballero បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​នៃ​ស្នាមញញឹម​ថ្មី​របស់​តារាបាល់ទាត់​អន្តរជាតិ​សែ​ប៊ី រួមជាមួយ​ចំណងជើង​ថា "​ការប្រកួត​ដ៏​អស្ចារ្យ ២-១ ជំនួប​ជាមួយ​បិសាច​ក្រហម​នៅលើ​ទឹកដី Old Trafford #cmoncity​។ ក្នុង​រូបភាព​មួយ​សន្លឹក​នេះ​ជាមួយនឹង​បុរស​ម្នាក់​ក្នុងចំណោម​អ្នក​ចម្បាំង​របស់​យើង​។ តើ​អ្នក​អាច​រកឃើញ​វត្ថុ​តែមួយគត់​ប៉ុណ្ណោះ​ដែល​គាត់​បាន​បាត់បង់​នៅថ្ងៃនេះ​" (​ធ្មេញ​)៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់