adverise with khmeread Untitled 1

ប៊ិះ​រំលោភ​បានសម្រេច​នាង​ស្រែក​ទាន់​...​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ទាន់​ដូចគ្នា​

     ក្រចេះ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ចិត្រ​បុរី​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១ និង​៣០​នាទី ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស កើតឡើង​នៅ​ចំណុច​ភូមិ​មានជ័យ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

      ប៉ូលិស​និយាយថា  ជនរងគ្រោះ ឈ្មោះ ប​. ស​.​ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជាតិខ្មែរ ជា​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​ចំណែក ជនសង្ស័យ​ឈ្មោះ យ៉ែម ធី​ម​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដូចគ្នា  ។​

     ប៉ូលិស​បន្តថា   មុនពេល​កើតហេតុ​ជនរងគ្រោះ ដេក​លើផ្ទះ​ជាមួយ​កូនតូចៗ​បីនាក់ ក៏​ត្រូវបាន​ជនសង្ស័យ​លួច​ឡើងទៅ​ចាប់​ប្រឡេះ​ឡេវ​ខោ​ពោប​ពីលើ ។ ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោឡើង  ធ្វើឱ្យ​ជនសង្ស័យ​ភ័យ​ក៏បាន​រត់​គេចខ្លួនបាត់ ។​

     លុះ​រហូតដល់​ព្រឹក​ឡើង ថ្ងៃទី​១១​ខែ ឆ្នាំ ដដែល ទើប​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​មុខសញ្ញា​បាន នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​តាម​នីតិវិធី  ៕​

adverise with khmeread

មតិយោបល់