ភ្នំពេញ ៖ លោកខាន់ ភូមិន្ទ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះព័ត៌មាននិងរូបភាពមន្ត្រីជលផលចុះបង្ក្រាបទំនិញមានដូចជា បង្គារ មឹក ក្តាមនាំចូលពីយួនមានដាក់នូវសារធាតុគីមីយ៉ាងច្រើនដែលបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។
លោកខាន់ ភូមិន្ទ បញ្ជាក់ថា ជាក់ស្តែងនៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមន្ត្រីរដ្ឋបាលជលផលបានឃាត់ចាប់រថយន្តដឹកបង្គា មឹក ក្តាមមកពីប្រទេសយួនបន្ទាប់មកក្រុមសមត្ថកិច្ចបានយកទៅពិនិត្យឃើញថាមានសារធាតុគីមីនៅក្នុងបង្គារ មឹក ក្តាមទាំងនោះយ៉ាងច្រើន ។
លោកខាន់ ភូមិន្ទ បន្តថា បន្ទាប់មកលោកអេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាប្រធានរដ្ឋបាលជលផលបានបញ្ជាឲ្យយកទៅបំផ្លាញចោល៕
