adverise with khmeread 1

Harry Redknapp ជឿថា Gareth Bale នឹងបំបាក់ Ronaldo និង Messi ដើម្បីដណ្តើមពាន Ballon d'Or

    ​Harry Redknapp នៅ​ចងចាំ​ថា Gareth Bale គឺជា​កីឡាករ​ដែលមាន​សម្ថ​ភាព​មួយរូប ប៉ុន្តែ​គាត​ជា​កីឡាករ​វ័យក្មេង​ដែល​អៀនប្រៀន​ច្រើន និង​ឧស្សាហ៍​រងរបួស​នៅ Tottenham ដែល​ចូលចិត្ត​ចំណាយពេល​ច្រើន​ជាមួយ​គ្រួសារ​នៅ​វែ​ល​ខាងត្បូង​ជាជាង​ប្រឡូក​ឆាកជីវិត​នៅក្នុង​រាជធានី​របស់​អង់គ្លេស​។

​    ​បច្ចុប្បន្ន Redknapp ជឿជាក់ថា គាត់​នឹង​អាចជា​ដៃគូ​ប្រជែង​មិន​អន់​ទេ​ធៀប​នឹង Lionel Messi និង Cristiano Ronaldo នៅក្នុង​ការបោះឆ្នោត​ដើម្បី​ក្លាយខ្លួនជា​ម្ចាស់​ពានរង្វាន់​តារា​ឆ្នើម​ដាច់​គេ​ប្រចាំ​ពិភពលោក Ballon d'Or ។​

​    ​គាត់​មាន​អារម្មណ៍​ថា Bale អាច​ធានាបាន​នូវពាន​ដ៏​អស្ចារ្យ​មួយ​នេះ ប្រសិនបើ​គាត់​អាចធ្វើ​ឱ្យបាន​កាន់តែ​ប្រសើរ​លើស​ឆ្នាំមុនៗ ជាមួយនឹង​ម្ចាស់​ជើងឯក​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champioan League អធិរាជ​ស Real Madrid ក្នុង​រដូវ​កាល​នេះ​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​មាន់​ខ្នាយ​មាស Tottemham Hotspurs លោក Redknapp បាន​បញ្ជាក់ថា "​គាត់​ខ្លាំង​ជាង​មុន និ​មាំមួន​ជាមុន​នាពេល​បច្ចុប្បន្ននេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​បានគិត​នៅពេល​មួយ គាត់​នឹង​អាចជា​ខ្សែការពារ​ស្លាប​ឆ្វេង​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន​គាត់​អាចធ្វើ​អ្វីៗ​គ្រប់យ៉ាង​។ គាត់​គឺ​ពិតជា​ល្អ​ខាង​បាល់​តែ​ត គាត់​អាច​អូស​បាល់​បាន ហើយ​គាត់​អាច​ស៊ុត​បាន​។ ពេលដែល​គាត់​បានធ្វើ​ដំណើរ​ដំបូង​ទៅកាន់​អធិរាជ​ស ខ្ញុំ​មាន​មន្ទិល​ថា​តើ​គាត់​អាច​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​លេង​នៅ​ទីនោះ​ឬមួយ​គាត់​នឹង​នៅ​ពីក្រោយ​ស្រមោល​របស់ Ronaldo​។ ប៉ុន្តែ​គាត់​បាន​ស៊ូទ្រាំ​បាន​យ៉ាង​ល្អ​។ តើ​គាត់​អាច​នឹង​បំបាក់​អំនួត​របស់ Ronaldo និង Mess បាន​? គឺ​ពិតជា​អាច​។ គាត់​នឹង​អាចធ្វើ​វា​បាន​ក្នុងឆ្នាំនេះ ប្រសិនបើ​គាត់​ធ្វើបាន​ល្អ​នៅ Champions League"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់