adverise with khmeread 1

រូបភាពគួរឱ្យខ្លាចនៃសមយុទ្ធរបស់កងទ័ពរុស្ស៊ីកៀកព្រំដែនអ៊ុយក្រែន

    ​សមយុទ្ធ​យោធា​បានធ្វើ​ឡើង​នៅ​តំបន់​គ្រី​មេ​កាលពី​ថ្ងៃ​សុក្រ និង​មានការ​ចូលរួម​ពី​កងទ័ព ១២.៥០០ នាក់ មី​ស៊ី​ល​ទំនើប​ផុត​លេខ ៣០០ ដើម យន្តហោះ និង រថក្រោះ​ជាច្រើន​គ្រឿង​ទៀត​។

​    ​ទាហាន​ឆ័​ត្រ​យោង​ដូច​ស្រមោច​ត្រូវគេ​មើលឃើញ​លោត​ពីលើ​មេឃ​ចុះក្រោម ហើយ​អណ្តាតភ្លើង​ធំៗ​ពី​គ្រាប់​ណា​ប៉ាល់​បាញ់​លើ​សមុទ្រ​ខ្មៅ​ក៏​មិនធម្មតា​ដែរ​។

​     សមយុទ្ធ​នេះ​ធ្វើឡើង​ពីរ​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​កាត់​យក​ទឹកដី​គ្រី​មេ​ពី​អ៊ុយ​ក្រែ​ន ដែល​ញ៉ាំងឱ្យ​សកលលោក​ក្តៅក្រហាយ​យ៉ាងខ្លាំង​។

​    ​សមយុទ្ធ​នេះ​បានធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ​ព្រួយបារម្ភ​ថា លោកពូ​ទីន​អាច​នឹង​ត្រៀមខ្លួន​ឈ្លានពាន​អឺរ៉ុប​ខាងកើត​ក្នុងពេល​ឆាប់ៗ​នេះ​។

​    ​លោក Igor Konashenkov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ទាក់ទិន​នឹង​ការបង្ហាញ​អំណាច​យោធា​ដ៏​គួរឱ្យខ្លាច​នេះ​ថា "​ក្នុង​ទំហំ​ធំ​បែបនេះ ជាមួយ​កងកម្លាំង​មកពី​អង្គភាព​ចម្រុះ​បែបនេះ វា​ជា​សមយុទ្ធ​ធំ​មិន​ធ្លាប់ធ្វើ​ពីមុន​ទេ​"​។

​    ​ទីប្រឹក្សាយោធា​ជិតស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​ពូ​ទីន រួមមាន​រដ្ឋមន្ត្រី​ការពារជាតិ លោក Sergei Shoigu និង  មេបញ្ជាការ លោក Valery Gerasimov ក៏បាន​ចូលរួម​ទស្សនា​សមយុទ្ធ​នេះដែរ​៕

ប្រភព៖  DailyStar

adverise with khmeread

មតិយោបល់