adverise with khmeread 1

Antonio Conte ឆ្លៀតពេលអង្គុយរកមើលអនាគតកីឡាករក្មេងៗដើម្បីទាញចូលឈុតធំតោខៀវ Chelsea

    ​Antonio Conte ឆ្លៀតពេល​ឃ្លាំមើល​កីឡាករ​ជំនាន់​ថ្មី​នៃ​ឈុត​យុវជន​របស់​ក្រុម​តោ​ខៀវ Chelsea កាលពី​ថ្ងៃ​សុក្រ​ខណៈដែល​គាត់​បាន​ចាប់យក​ឱកាស​អង្គុយ​ទស្សនា​ដោយផ្ទាល់​ក្នុង​ជ័យជម្នះ ៣-១ ទៅលើ Tottenham Hotspurs ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​យុវជន​អង់គ្លេស Premier League 2 កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ​។​

​    ​កីឡាករ Jay Dasilva, Isaac Christie-Davies និង Fikayo Tomori គឺជា​អ្នក​ដែល​អាច​សម្រេច​គ្រាប់​បាល់​បាន​ក្នុងការ​ប្រកួត ខណៈដែល​ក្រុមយុវជន​អាយុ​ក្រោម ២៣ ឆ្នាំ​របស់​តោ​ខៀវ ទទួលបាន​បី​ពិន្ទុ​។ កីឡាករ Shayon Harrison អា​ចរក​គ្រាប់​បាល់​មួយ​គ្រាប់​មកវិញ​នៅ​ចុង​ម៉ោង​ជាការ​លួងលោម​ចិត្ត​របស់ Spurs ផងដែរ​។​

​    ​កីឡាករ​វ័យក្មេង​រប​ស់ Chelsea មើល​ទៅបាន​បញ្ចេញ​សមត្ថភាព​អស់ៗ​ពី​ខ្លួន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​គ្រូបង្វឹក​ឈុត​ធំ ដែល​អង្គុយ​ទស្សនា​ការប្រកួត​ពី​តំបន់​ទស្សនា​ក្នុង​ទឹកដី Stamford Bridge រួមជាមួយ​ឯកអគ្គរដ្ឋទូត​ក្លឹប​លោក Carlo Cudicini ដែល​ធ្លាប់បាន​បង្ហាញខ្លួន​ឱ្យ​ឈុត​បាល់ទាត់​ទាំងពីរ​របស់​ក្លឹប​អំឡុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គាត់​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់