adverise with khmeread 1

ជាប្រផ្នូលចង្រៃ? Hulk Hogan បំបាក់ក្រុមកីឡាកាសឈ្មោះ Twin Towers ចំថ្ងៃ ១១ កញ្ញាកាលពីទសវត្សរ៍ ១៩៨០

    ​វីដេអូ​កីឡាកាស​នេះ​កាលពី​ថ្ងៃទី ១១ កញ្ញា ១៩៨៩ នេះ​បានបង្ហាញ​អ្នក​កីឡាកាស Hulk Hogan និង Randy Savage ប្តេជ្ញា​ផ្តួល Twin Towers នៅ​លើស​ង្វៀង​កីឡាកាស​មួយ​។​

​    ​យ៉ាងណាមិញ​ពួកគេ​គ្រាន់តែ​និយាយ​សំដៅលើ​ដៃគូ​ក្រុម​គូប្រកួត​មួយ​មាន​ឈ្មោះថា Twin Towers តែប៉ុណ្ណោះ​មិនមែនជា​អគារ Twin Towers នៅ​បុរី​ញូវយ៉ក​ទេ​។ ហើយ​អ្នកមើល​មួយចំនួន​បានលើកឡើង​ថា​ពួកគេ​បាន​ទស្ស​ទាយ​ដឹងថា​មាន​ថ្ងៃទី​១១ ខែ​ក​ញ្ញ​នេះ (​បុក​អគារ​ភ្លោះ​នៅ​ញូវយ៉ក​)​។​

​    ​នៅពេល​វីដេអូ​ឃ្លី​ប​នោះ​ចាប់ផ្ដើម ក្រុម Twin Towers ដែលមាន​លោក Akeem និង The Big Boss Man ត្រូវបាន​សម្ភាសន៍​ដោយ​លោក Gene Okerlund ។​

​    ​អំឡុង​កម្មវិធី​នោះ Boss Man បានដាក់​ខ្នោះ​និង​គំរាមកំហែង​ប្រពន្ធ​របស់ Randy Savage និង​អ្នកគ្រប់គ្រង Mizz Elizabeth​។​

​    ​Gene បាន​សួរ​ពួកគេ ខណៈដែល​ជម្លោះ​របស់​ពួកគេ​កំពុង​បន្ត​ក្តៅគគុក​ជាមួយ Hogan និង Savage ដោយ​ក្រុម​ពួកគេ​មាន​ឈ្មោះថា The Mega Powers​។​

​    ​Gene បាន​សួរ​យ៉ាង​ដូច្នេះ​ថា "​តើ​ឯង​នឹង​បន្ត​វាយប្រហារ​លើ​ក្រុម The Mega Power របស់​ឯង និង​ការពារ Elizabeth ឬ​?"​។​

​    ​ចំណែក​ចម្លើយ​របស់ Hogan និង Savage និយាយ​យ៉ាង​ដូច្នេះ​ថា "​ត្រូវ​ផ្តួល ឬ ខ្ញុំ​គួរ​និយាយថា​កម្ទេច Twin Towers ឱ្យ​រាប​ដល់​ដី​?"​។​

​    ​Hulkster បន្ទាប់មក​និយាយថា​ទៀតថា "Mega Power នឹង​កម្ទេច Twin Towers"​។​

​    ​វីដេអូ​នេះ​ចេញផ្សាយ​នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩៨៩ នៅលើ​កញ្ចក់​ទូរទស្សន៍​អាមេរិក ខណៈដែល​សំដី​ពួកគេ​វា​ហាក់បីដូចជា​ប្រផ្នូល​មួយ​ដ៏​ចៃដន្យ​មិនគួរ​ឱ្យ​ជឿ ដែល​ព្យាករណ៍​ដឹង​មុន​អំពី​ព្រឹត្តិការណ៍​បុក​អគារ​ភ្លោះ​នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១៕

 

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់