adverise with khmeread Unnamed

យោធា​ម្នាក់​ទទួលទាន​កាហ្វេ ១ កែវ ស្រាប់តែ​ញ័រ​ទ្រូង​ងងឹតមុខ​ដួល​ផ្អើល​អ្នកជិតខាង​ជួយ​ទាន់ពេល​

    ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​ទំនេរ​ពី​ការងារ ថ្ងៃ​ចុង​សប្តាហ៍​អផ្សុក​ពេក​ឆ្លៀត​ចេញពី​អង្គភាព រក​ហូប​កាហ្វេ តែ​ម្យ៉ាង​អា​ការៈមិន​ស្រួលខ្លួន ក្រោយពី​ហូប​កាហ្វេ​១​កែវ​ស្រាប់តែ​ទន់ដៃទន់ជើង​ងងឹតមុខ​ដួល ទាក់​នឹង​ខ្សែ​កង្ហារ​បន្ថែមទៀត បណ្តាល​ឲ្យ​បែក​មុខ​បែក​មាត់ ស្ទើរ​សន្លប់​បាត់ស្មារតី ។​

      ហេតុការណ៍​នេះ​បង្ក​ឱ្យ​ផ្អើល​អ្នកជិតខាង​នាំគ្នា​ជួយសង្គ្រោះ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ហាង​កាហ្វេ​មួយកន្លែង ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

     ជនរងគ្រោះ​ដែល​មិនទាន់​បញ្ជាក់​ឈ្មោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ភ្លាមៗ  ៕​

adverise with khmeread

មតិយោបល់